ភ្នំពេញៈ តារាចម្រៀងមានទឹកដម សំឡេងពីរោះរណ្តំចិត្ត កញ្ញា មាស សុខសោភា ធ្លាប់តែបកស្រាយបទចម្រៀង បែបមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ចម្រៀងបែបប្រពៃណីខ្មែរ នៅក្នុងអត្ថន័យបទចម្រៀង គឺផ្តោតទៅលើជីវិតស្នេហា ជួបបែកៗ តម្រូវទៅតាម សម័យកាល បច្ចុប្បន្ន និងយុវវ័យជាដើម។ ប៉ុន្តែថ្ងៃនេះ LookingTODAY សូមនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាជាមួយបទចម្រៀងថ្មីមួយទៀត ដែលតារាចម្រៀងរូបនេះ ច្រៀងបកស្រាយ ពីទឹកចិត្តស្រឡាញ់ម្តាយ ការលំបាកដែល អ្នកម្តាយធ្លាប់ជួបប្រទះ កំហុសឆ្គង ដែលកូនធ្លាប់ ធ្វើខុសកន្លងមក ។ បទនេះស្តាប់ហើយពិតជារំជួលចិត្ត អាណិតអ្នកម្តាយ និងចង់ប្រាប់គាត់ថា កូនសុំទោស ចំពោះរឿងគ្រប់យ៉ាង ។

គេនៅចាំបានថា កាលពីពេលកន្លងទៅ តារាចម្រៀងស្រីល្បីឈ្មោះឈរ លំដាប់កំពូល ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ធ្លាប់បានបកស្រាយ បទចម្រៀងមួយបទ ផ្ញើរទៅឲ្យអ្នកម្តាយ ជាទីស្រឡាញ់ រៀបរាប់ពីភាពសប្បាយរីករាយ ទុក្ខសោកការលំបាក របស់អ្នកម្តាយ និងបង្ហាញពីទឹកចិត្តរបស់ កូនមានចំពោះម្តាយ ម្តងរួចមកហើយ ។ ដោយឡែកថ្ងៃនេះ Looking TODAY នឹងនាំ អារម្មណ៍ទស្សនិកជន ទៅស្តាប់ បទចម្រៀងមួយបទ មានចំណងជើងថា “លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ” របស់ មាស សុខសោភា ច្រៀងរៀបរាប់ពីការតស៊ូ របស់អ្នកម្តាយ តាំងពីចាប់ផ្ដើមពពោះ រហូតចិញ្ចឹមបីបាច់កូន ដល់ធំពេញវ័យ។

បទនេះបានបង្ហាញអត្ថន័យ លើការចិញ្ចឹមកូនម្នាក់ៗ មិនមែន ងាយស្រួលទេ ពេលខ្លះម្តាយខឹងជេរស្តីបន្ទោស កូនបែរជាគិតថា ម្តាយមិនស្រឡាញ់ខឹងគាត់ ស្អប់គាត់ ។ ប៉ុន្តែនៅពេលដែល អត់មានលុយចាយ តែងតែនឹកឃើញម្តាយមុនគេ ហើយមិនថា កូនសប្បាយរីករាយ ជួបការលំបាកខ្លាំងប៉ុនណាទេ គឺមានតែម្តាយម្នាក់គត់ ដែលនៅជិតកូន គ្រប់ពេលវេលា ។

គេហទំព័រ LookingTODAY ជឿជាក់ថា តាមរយៈចម្រៀងមួយបទនេះ ប្រាកដជាមានកូន ជាច្រើនពេញចិត្ត នឹងចង់ផ្ញើរបទចម្រៀងនេះ ជូនម្តាយជា ទីស្រឡាញ់គ្រប់ៗរូប ជាក់ជាមិនខាន។ ចង់ដឹងថាបទចម្រៀងនេះ បង្កប់អត្ថន័យជ្រាលជ្រៅ កម្រិតណានោះ មានតែទស្សនា ទាំងអស់គ្នា ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា