ខេត្តសៀមរាប ៖ ​ ស្ត្រី​​ជើងឆើត ​និង​បុរស​វ័យចំណាស់​​​ជា​ជន​​​ប្រើល្បិច​​ប្រព្រឹត្ត​​​​អំពើ​​​​ បោកយករថយន្ត​របស់បុរស​អ្នករត់​តាក់ស៊ី​​​មួយ​គ្រឿង​ពី​ក្រុង​សៀមរាប​​បើក​ គេច​ខ្លួន​​​​ទាំង​យប់ ​ត្រូវ​​បាន​ប៉ូលិស​​​​នៃស្នង​ការដ្ឋាន​​​​ខេត្ត​សៀម​រាប ឃាត់​​​ខ្លួន​​​បាន​កាលពីវេលាម៉ោង​១​រំលង​​​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​៥ ឧសភា ​ក្នុង​​ភូមិ​ក្រាំង​​ដូង ​​ឃុំព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ​ខេត្ត​ព្រះ​វិហារ ។

តាម​មន្ត្រីអធិការដ្ឋាន​នគរ​បាល​​​ក្រុង​​សៀម​ រាបបានឱ្យ​ដឹងថា ជនជាប់​ចោទ​​​ប្រុសស្រី​ ដែល​​ត្រូវសមត្ថកិច្ចឃាត់​ខ្លួន ១-ឈ្មោះនុត ស្រមុំ ជា​ស្ត្រីមេម៉ាយ អាយុ​២៩​ឆ្នាំ ​​មានស្រុកកំណើត​​ភូមិជើង​ទឹក ស្រុកបាភ្នំ ​ខេត្តព្រៃ​វែង ​ទីលំនៅ​បច្ចុប្បន្ន​ រស់​នៅ​​ខេត្ត​ប៉ៃលិន ​ឯបុរស​វ័យ​ចំណាស់​​ឈ្មោះទីវ សុផល អាយុ៥៨​ឆ្នាំ ​លំនៅ​បច្ចុប្បន្ន​ខណ្ឌប្ញស្សីកែវ ​រាជធានីភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]