រឿងភាគទូរទស្សន៍ហង្សមាស ‘‘លោហិតឥតឈាម’’ អាចជាវត្តមានចុងក្រោយ សម្រាប់ ចាន់ តារាទី ស្របពេលអ្នកស្រីប្រកាសឈប់ពីសិល្បៈ

//s9.kh1.co/89/89782fe734d1c923c54e3b148c589ecfce29a6cb.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២៤ ១ល្ងាច · ៤ ខែមុន

រឿងភាគថ្មីដែលត្រៀមនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសនេះក្នុងពេលដ៏ខ្លីខាងមុខនេះ គឺមានចំណងជើងថា «លោហិតឥតឈាម» ដែលជាស្នាដៃដឹកនាំសម្ដែងពីលោក ខេមរះ ដារ៉ា។

កម្សាន្ត៖ តាមទំព័រហ្វេសប៊ុកផេកផ្លូវការ Hang Mease Khmer Drama ទើបបញ្ចេញ Official Trailer ភាពយន្តភាគថ្មី ដែលត្រៀមបម្រើចក្ខុទស្សនិកជន បន្តពីរឿងភាគដ៏ពេញនិយម «ប្រពន្ធសក់ខ្លី ប្ដីសក់វែង»។ អ្វីដែលគួរឱ្យចាប់អារម្មណ៍តាមរយៈវីដេអូ Trailer នៃភាពយន្តភាគថ្មីនេះ គឺលេចមុខតារាសម្ដែងល្បីៗជាច្រើនជំនាន់ ពិសេសវត្តមានរបស់លោកស្រី ចាន់ តារាទី ដែលជាតារាភាពយន្តដ៏ល្បីល្បាញនាទសវត្សរ៍ ៨០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី ចាន់ តារាទី 
លោកស្រី ចាន់ តារាទី 

រឿងភាគថ្មីដែលត្រៀមនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសនេះក្នុងពេលដ៏ខ្លីខាងមុខនេះ គឺមានចំណងជើងថា «លោហិតឥតឈាម» ដែលជាស្នាដៃដឹកនាំសម្ដែងពីលោក ខេមរះ ដារ៉ា។ អ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យភាពយន្តកម្ពុជារំភើបរីករាយនោះ គឺវត្តមានរបស់លោកស្រី ចាន់ តារាទី ដែលជាតារាភាពយន្តរហស្សនា តារាទឹកភ្នែក មានទេពកោសល្យសម្ដែងបានល្អបំផុត។ លោកស្រី ចាន់ តារាទី បានឃ្លាតឆ្ងាយពីវិស័យសម្ដែងមួយរយៈធំ ហើយមិនងាយនឹងបង្ហាញមុខនោះទេ។ ភាពយន្តដែលលោកស្រីសម្ដែង សុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងពីទស្សនិកជន ព្រោះទេពកោសល្យសម្ដែងដ៏ឥតខ្ចោះ។ ក្រៅពីវត្តមានរបស់លោកស្រី ចាន់ តារាទី យើងឃើញថា តួអង្គផ្សេងៗទៀត សុទ្ធតែតារាសម្ដែងឆ្នើមៗ ដូចជាលោក ជា លាងឈែ កញ្ញា អឿន រ៉ូហ្សា លោក ឃឹម ហ្សានីត ជាដើម។

លោកស្រី ចាន់ តារាទី 
លោកស្រី ចាន់ តារាទី 

ទស្សនិកជនកំពុងទន្ទឹងរង់ចាំទស្សនាភាពយន្តភាគថ្មីរបស់ហង្សមាសមួយនេះ ព្រោះគ្រាន់តែឈុតឆាកខ្លីៗ ក៏ល្អមើលបាត់ទៅហើយ។ សាច់រឿងនិយាយពីមនុស្សពីរនាក់ ដែលមួយមិនចង់បានប្ដី មួយមិនចង់បានប្រពន្ធ តែចង់បានកូន។ ចំណោតបញ្ហាក្នុងសាច់រឿង បានធ្វើឱ្យដំណើររឿងទាំងមូល ប្រទាក់ក្រឡាគ្នា មានគ្រប់រសជាតិ មានទាំងសើច ទាំងសប្បាយ ទាំងកម្សត់។ យ៉ាងណាមិញសាច់រឿងលម្អិតយ៉ាងណានៅមិនទាន់ដឹងទេ ប៉ុន្តែទស្សនិកជនបានលាន់មាត់ថា រឿងភាគថ្មី «លោហិតឥតឈាម» សាច់រឿងថ្មី ប្លែក រសជាតិបែបថ្មី មិនធ្លាប់បានទស្សនាកន្លងមក។ ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនា រឿង <លោហិតឥតឈាម> ចាក់ផ្សាយជូនទស្សនាថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7:00 - 8:00 យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

លោកស្រី ចាន់ តារាទី
លោកស្រី ចាន់ តារាទី
លោកស្រី ចាន់ តារាទី&nbsp;
លោកស្រី ចាន់ តារាទី 
វីដេអូ
ចាន់ តារា​ទី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T