យោងតាមសារព័ត៌មាន lollipop.sg របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាចម្រៀងប្រុសវ័យក្មេង កូនកាត់តៃវាន់-កូរ៉េ Bii Shu-Ching វ័យ ២៤ឆ្នាំ បានទទួលកាដូ ពីអ្នកគាំទ្រមិនស្គាល់មុខម្នាក់ ធ្វើឲ្យតារាចម្រៀងរូបនេះ ចុកឈាម និងហួសចិត្តយ៉ាងខ្លាំង ដោយសារតែក្នុងនោះ គឺជាស្រោមអនាម័យ។

ប្រភពដដែលបានបន្តទៀតថា ចាប់តាំងពីតារាចម្រៀង Bii Shu-ching ចូលប្រឡូកក្នុងវិស័យសិល្បៈ ក្នុងឆ្នាំ២០១០ មក លោកទទួលបានកាដូជាច្រើន សឹងរាប់មិនអស់ទៅហើយ ពីប្រិយមិត្តក៏ដូចជាអ្នកគាំទ្ររបស់លោក ប៉ុន្តែអ្វីដែលធ្វើឲ្យលោកហួសចិត្ត គឺដោយសារតែប្រិយមិត្តរបស់លោក បានលេងលោកមួយក្បាច់ ធ្វើឲ្យចុកឈាមតែម្តង។

គួរបញ្ជាក់ផងដែរថា ស្រោមអនាម័យដែលនៅក្នុងកាដូ របស់តារាចម្រៀង Bii Shu-ching មានចំនួន រហូតដល់ទៅជាង ២០០ស្រោមឯណោះ។

ទោះជាយ៉ាងណា តារាចម្រៀង Bii Shu-ching បាននិយាយប្រាប់ទាំងហួសចិត្ត និងអស់សំណើចថា មានជនមិនស្គាល់មុខម្នាក់ បានឲ្យកាដូនោះទៅគាត់ ហើយនៅពេលដែលគាត់បើកវា គឺមានស្រោមអនាម័យជាង ២០០ស្រោមនៅក្នុងនោះ។ តារាចម្រៀងរូបនេះ បានបន្តទៀតថា លោកមានការភ្ញាក់ផ្អើល ហើយចាប់ផ្តើមគិតថា វាគឺជាការលេងសើច របស់អ្នករួមការងារលោក ប៉ុន្តែលោកមិនប្រាកដទេថា គឺជាពួកគេឬមិនមែន ហើយគាត់មិនដឹងទេថា ហេតុអ្វីបានជាជនមិនស្គាល់មុខនោះ ឲ្យកាដូបែបនេះទៅលោកឡើយ។

យ៉ាងណាមិញ តារាចម្រៀងរូបនេះ និងអ្នករួមការងារ បានផ្ទុះសំណើចយ៉ាងខ្លាំងដោយសារតែរឿងនេះ មុនពេលដែលពួកគេយកវាទៅបោះចោល៕

ប្រភព ៖ lollipop.sg

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]