បទចម្រៀងមួយបទដែលមានចំនងជើងថា "Sexy and I know it" ដែលបានច្រៀងដោយ LMFAO ត្រូវបានក្លាយជាបទ ចម្រៀងដែលពេញនិយមបំផុតក្នុងស្រទាប់ យុវវ័យ ប៉ុន្តែមានក្មេងប្រុសម្នាក់ត្រូវបាន គ្រូដេញពីសាលាដោយសារ តែរូបគេបានច្រៀងបទនេះទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅឯសាលាបថមសិក្សា Sable រដ្ឋ Colorado ប្រទេស អាមេរិច ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ត្រូវបានគ្រូដេញចេញពីសាលា ព្រោះរូបគេបានច្រៀងចំរៀងមួយបទដែលមាន ចំនងជើងថា "Sexy and I know it" ទៅកាន់ក្មេងស្រីម្នាក់ទៀតនៅ ពេលដែលពួកគេកំពុងញ៉ាំអាហារថ្ងៃត្រង់។ គួរបញ្ជាក់ផងដែរថា បទចំរៀងមួយបទនេះ​ ត្រូវបានគេហាមឃាត់ មិនអោយក្មេងៗ ដូចជារូបគេស្តាប់ឡើយ ដូច្នេះហើយរឿងនេះអាចមាន បញ្ហាដល់អាណាព្យាបាល របស់គេដែលបណ្តោយអោយកូនប្រុសរបស់ខ្លួនស្តាប់ បទចម្រៀងមួយបទនេះផងដែរ។ អ្នកស្រី Stephanie Meadows ដែលត្រូវជាម្តាយរបស់ក្មេងប្រុសនោះ បាននិយាយថា គាត់មិនបានដឹងថា កូនរបស់គាត់ ស្តាប់បទចម្រៀងមួយនេះនៅឯណានោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏ ខាងសាលាបានអោយគាត់ធ្វើកិច្ចសន្យា មើលថែកូនអោយកាន់តែតឹងរឹងជាងនេះ ជៀសវាងមានករណីបែបនេះកើតឡើងនៅថ្ងៃក្រោយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]