តើប្រិយមិត្តធ្លាប់ ជួបបញ្ហាជាប់ឆ្នុកនៅក្នុងដបដែរ ឬ ទេ? ពេលដែលយកឆ្នុកមកបិទ ពេលខ្លះយើងប្រើកំលាំងខ្លាំងជ្រុល បណ្ដាលឲ្យឆ្នុកនោះធ្លាក់ចុះទៅក្នុងដប។

នេះគឺជាបញ្ហាមួយដែលពិបាកនឹង ដោះស្រាយជាទីបំផុត អ្វីដែលលោកអ្នកគិតនោះ គឺមានតែបំបែកដបនោះ ទើបអាចយកឆ្នុកនោះចេញបាន តែបើបំបែកដបចេញហើយ តើយើងមានអ្វីប្រើទៀត? វាលែងជាបញ្ហាទៀតហើយ ថ្ងៃនេះខ្មែរឡូត និងប្រាប់ពីវិធីងាយៗ ដើម្បីយកឆ្នុកចេញពីដប ដោយមិនចាំបាច់បំបែកដបនោះឡើយ។

ដំបូងយើងត្រូវយកស្បោងប្លាស្ទិកមួយ ញ៉ាត់ខាងគូទវាចូលទៅក្នុងមាត់ដប បន្ទាប់មករំកិលឆ្នុកដែលនៅក្នុងដប ឲ្យមកជីមាត់ដប ទើបយើងចាប់ផ្ដើមផ្លុំស្បោងប្លាស្ទិកនោះ ឲ្យខ្យល់ចូលក្នុងដង បន្ទាប់មកទើបចាប់ផ្ដើមទាញស្បោង ដែលជាប់ជាមួយនឹងឆ្នុក ចេញតាមមាត់ដប។

តើប្រិយមិត្តយល់យ៉ាងណាចំពោះវិធីមួយនេះ? បើចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]