ការទទួលទានដំណេក គ្រប់គ្រាន់ជាប្រការដ៏ល្អបំផុត សម្រាប់សុខភាពរាងកាយមាំមួន និងសម្រស់ស្រស់ស្អាត។ នៅពេលទទួលទានដំណេកលោកអ្នក ទាំងឡាយតែងតែមានសកម្មភាពខុសប្លែកពីគ្នា។

លោកអ្នកខ្លះយល់សប្ដិ ជាញឹកញាប់ រីឯអ្នកខ្លះទៀត ឧស្សាហ៍គេងមមើដែលធ្វើឱ្យលោកអ្នក ទទួលទានដំណេកមិនបានគ្រប់គ្រាន់ ជួនកាលវាអាចបណ្ដាល ឱ្យប៉ះពាល់ដល់សុខភាពក៏មានដែរ។ នៅក្នុងនោះ មមើក៏កើតមានឡើងលើមនុស្សគ្រប់វ័យ រួមទាំងកុមារតូចៗផងដែរ និងការមមើត្រូវបានបែងចែកជាពីរប្រភេទ៖

ការដេកមមើដើរ៖ មានទាំងនៅកន្លែងទទួលទានដំណេក និងសកម្មភាពក្នុងផ្ទះ។ លោកអ្នកខ្លះមមើដើរទៅបើកទឹកក្នុង ផ្ទះដើរទៅខាងក្រៅផ្ទះ ទៅនិយាយជាមួយអ្នកដទៃ ទាល់តែគេហៅទើបដឹងខ្លួន។ មិនតែប៉ុណ្ណោះលោកអ្នកមួយចំនួនទៀតមមើធ្វើការងារផ្ទះធម្មតាដូចជា មិនបានដេក។ ប្រការទាំងនេះហើយដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ព្រោះសកម្មភាពនោះអាចនាំឱ្យទៅចុះ ក្នុងទឹកឬជាសកម្មភាពគ្រោះថ្នាក់ផ្សេងៗទៀត។

ការដេកមមើនិយាយ៖ មមើ និយាយមានច្រើនជាងការមមើដើរ ហើយច្រើនកើតឡើងតែមួយកន្លែងប៉ុណ្ណោះ។ ការមមើ និយាយមានដូចជា មមើនិយាយពីកន្លែងធ្វើការ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃ និងបញ្ហាផ្សេងៗ ទៀតជាប់ពាក់ព័ន្ធនឹងរឿង របស់ខ្លួន។ ការមមើបែបនេះ អាចមានការរំខានលើគ្រួសារ ឬអ្នកដទៃនៅជុំវិញខ្លួន។

សកម្មភាពប្រចាំថ្ងៃជាដើមចមមូលហេតុនៃការមមើនៅពេលយប់៖

  • ពេលទទួលទានដំណេក ហើយមានអ្នកណាម្នាក់មកដាស់ឱ្យក្រោក ហើយសម្រាកទៅវិញនោះសកម្មភាពនៃការ មមើក៏ចាប់ផ្ដើមដំណើរការតាមអ្វី ដែលបានកើតឡើងចំពោះខ្លួនកាលពីពេលថ្ងៃ។
  • មានបញ្ហាផ្លូវចិត្ដពាក់ព័ន្ធនឹងការងារ (ការងារច្រើនពិបាកដោះស្រាយ) គិតអ្វីដែលមិនបានសម្រេច
  • សកម្មភាពក្នុងផ្ទះដែលអនុវត្ដពេលថ្ងៃ ឬការនិយាយពាក់ព័ន្ធរឿងរ៉ាវផ្សេងៗ
  • ការទទួលទានដំណេកមិនគ្រប់គ្រាន់
  • ធ្វើការច្រើនហួសកម្លាំង ជាហេតុបណ្ដាលឱ្យមានអារម្មណ៍តានតឹង
  • ការមានជម្លោះជាមួយក្រុមគ្រួសារ ឬអ្នកដទៃ។

ចុះប្រិយមិត្ដវិញ ធ្លាប់មមើដែរ ឬទេ?

ប្រភព livescience

ដោយ រស្មី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]