ខេត្ត​កំពង់​ស្ពឺ​​​​​​​​​​ ៖ យុវជន​​ម្នាក់​​​រយះ​​ក្បាល​​​ហូរ​ឈាមកក្លាក់​​​​​ ខណៈ​​ពេល​ជិះ​ម៉ូតូ​​ដើរ​លេង​​​ពេល​យប់​​​ឃើញ​មនុស្ស​​​អ៊ូ​​អរ​​ជុំ​គ្នា​​ ទៅ​អើត​មើល​​​​​​ហេតុ​ការណ៍​​ត្រូ​វគេ​កាប់​​បណ្តាល​​​ឱ្យ​​រង​របួស​​​ កាល​ពី​វេលា​ម៉ោង​​​​៩យប់​​ថ្ងៃទី​​​៦ ឧសភា ២០១២ នៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ។

ជន​រង​គ្រោះ​ឈ្មោះ ឡេង តុលា ភេទ​ប្រុស អាយុ​​​២២ឆ្នាំ ជានិស្សិត​​ឆ្នាំ​ទី​​​២ មាន​ស្រុក​កំណើត​​​នៅ​ភូមិ​ភ្នំបាត ឃុំ​​ឆ្កែឡុង ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវក្រុម​​​គ្រួសារ​​​​ឱ្យ​ដឹង​​​ថា មុន​ពេល​កើត​ហេតុ​​​ ជន​រងគ្រោះ​​​និង​មិត្ត​ភក្តិ​​៥នាក់ ជិះម៉ូតូ​​​២គ្រឿង​​​ ដើរ​មើល​​គេ​រាំ​ធុង​បាសពីភូមិ​​មួយ​ទៅភូមិ​មួយ​​​ទៀតរហូត​​​ដល់​ភូមិ​កើត​ ហេតុ​​​ខាងលើ​​​មាន​ពិធី​មង្គល​ការ​​​ ហើយ​​មាន​រាំ​វង់​​​ ។ ប៉ុន្តែ​​នៅខាងជើង​​​រោង​​​ការនោះ​មាន​​​មនុស្ស​​អ៊ូ​អរ​​​ចោម​រោម​មើល​​​គេ ​ឈ្លោះ​​ប្រកែក​​គ្នា​​​នៅ​មុខ​ផ្ទះ​​​លក់​​គ្រឿង​ទេស​​​មួយ​កន្លែង​​​ ពួក​គេ​​ក៏ទៅ​​មើល​​​ហើយ​​ត្រូវ​គេ​កាប់​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]