ក្នុងនាមជា ចៅហ្វាយមួយ មានភាពហត់នឿយ ក្នុងការគ្រប់គ្រងក្រុមហ៊ុននិង បុគ្គលិកជាច្រើន ។ ជាពិសេស បុគ្គលិក ក៏ជាស្នូល នៃក្រុមហ៊ុន រឺ ស្ថាប័ន នីមួយៗផងដែរ បើគ្មានកំលាំងសកម្ម ពីពួកគេ ក៏ក្រុមហ៊ុន មិនអាចដំនើរការ បានដែរ។

យ៉ាងណាមិញ ក្នុងការគ្រប់គ្រង បុគ្គលិកទាំងអស់ មានភាពពិបាក បើយើង មិនមានទ្រឹស្តីក្នុងការនិយាយ រឺក៏ទង្វើល្អ ទៅរកពួកគេ ក៏អាចប៉ះពាល់ដល់ បញ្ហាការងារដែរ ។ ចំនុចទាំង៤ ខាងក្រោមនេះ ដែលចាហ្វាយមិនត្រូវ ប្រើទៅលើ បុគ្គលិក ទោះកាលៈទេសៈ យ៉ាងណាក៍ដោយ៖

១) អ្នកមិនត្រូវប្រើភាសាថា ត្រូវតែស្តាប់ និងធ្វើតាមនូវ អ្វីដែលបាននិយាយនោះទេ ៖ សំដីធ្វើ អោយប៉ះពាល់ ដល់អារម្មណ៍ បុគ្គលិក ពីព្រោះពួកគេ នឹងគិតថា ពួកគេទទួលរងសំពាធ យ៉ាងធ្ងន់ធ្ងរពី ចៅហ្វាយនាយ ។ទោះជា យើងផ្តល់ នូវប្រាក់កំរៃ ដល់ពួកគេក៏ដោយ យើងមិនគួរប្រើ អាកប្បកិរិយាមើលងាយ មើលថោក ដល់ពួកគេឡើយ

២) មិនត្រូវ យកគំនិតខ្លួងឯង ថាត្រូវរហូតទេ ៖ ដូចគំនិតខ្លះៗបាន និយាយថា ចាហ្វាយមិនដែរ ខុស។ គំនិតនេះ គឺខុសស្រលះ ពីព្រោះយើងប្រកាន់ យកគំនិតខ្លួនឯង និងគិត ថាគំនិត គេ មិនសម។ មនុស្សយើង មិនអាច ចេះចាំបាន អ្វីគ្រប់ទាំងអស់នោះទេ ត្រូវតែមាន គំនិតផ្សេងៗ មកពិចារណា ត្រិះរិះ ដើម្បីអោយ ក្រុមហ៊ុន មានភាពរីកលូតលាស់

៣) មិនត្រូវ ជេរស្តីបុគ្គលិកខ្លាំងៗ ចំពោះសំណាក់ជន៖ មនុស្សនីមួយៗ តែងតែមានអារម្មណ៍ ខឹងសម្បារនូវអ្វី ដែលមិនសមនឹងអារម្មណ៍ និងគំនិតរបស់ខ្លួន។  ប៉ុន្តែយើងមិនត្រូវ ជះកំហឹង ទាំងកំរោលលើបុគ្គលិកនោះទេ យើងត្រូវហៅគេមកនិយាយ ពីកំហុសដែលពួកគេបានធ្វើ និងទូន្មាននូវអ្វីដែលល្អទៅពួកគេ

៤) ផ្តល់កំលាំងចិត្ត ដល់បុគ្គលិក៖ អ្នកត្រូវ លើកទឹកចិត្តដល់ ពួកគេ។ វាជាកំលាំង អូសទាញមួយដែល ធ្វើអោយបុគ្គលិកមាន ភាពសកម្ម និងអារម្មណ៍ល្អ ក្នុងការងារ។ បុគ្គលិក តែងតែចង់ ទទួលបាននូវ ការចូលចិត្ត សំដីកាយវិការល្អពី ចាហ្វាយនាយ

ចំនុចទាំង៤ នេះដែល ចៅហ្វាយគ្រប់គ្នា មិនគួរយក អនុវត្តជាមួយ បុគ្គលិក៕  



ប្រភព បរទេស
កែសម្រួល និកា

ខ្មែឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]