ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអណោចអធ័មមួយ បណ្តាលឲ្យបុរសវ័យជាង ២០ឆ្នាំម្នាក់ ត្រូវរថយន្ត បុក ហើយកិនបែកក្បាល ផ្ទុះខួរពេញមហាវិថីព្រះមុនីវង្ស ដោយសារតែរថយន្តកូរ៉េ ២តោនកន្លះ មួយ គ្រឿង បានបុកម៉ូតូស្ទេបកាលនាវេលាម៉ោង៥ និង ៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១២ នៅត្រង់ ចំណុចផ្លូវលេខ៤៨៨ កែងមហាវិថីព្រះមុនីវង្ស ទល់មុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រន្ធត់ទាំងព្រឹកព្រលឹមមួយ បាន បណ្តាលឲ្យបុរសមិនស្គាល់អត្តសញ្ញាណវ័យជាង ២០ឆ្នាំ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ ដោយសាររថយន្តកូរ៉េពណ៌ ខៀវពាក់ស្លាកលេខ ម ខ ១៩៨ ភព៣ បើកបរដោយបុរស ម្នាក់វ័យជាង ៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូជនរងគ្រោះម៉ាកស្តេប ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1AF-0385 ។

សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមុនពេលកើតហេតុ គេបានម៉ូតូជនរងគ្រោះជិះក្នុង ទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងល្បឿនធម្មតា លុះជិះមកដល់ចំណុចកើតហេតុខាងលើ នេះស្រាប់តែរថយន្តបង្កហេតុម៉ាកកូរ៉េពីរតោនកន្លះ ដែលបើក បោះពួយយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក៏បានជ្រុលចង្កូតទៅ បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ហោះផ្លោងទៅបុកនឹងក្បាលរថយន្ត តែដោយ សាររថយន្តបង្កហេតុមិនបន្ថយល្បឿនខំប្រឹងបើករត់គេចខ្លួនក៏បាន កិនចំក្បាលបុរសរងគ្រោះបែកធ្លាយ ខួរខ្ទាតពេញផ្លូវតែម្តង។

ប្រភពដដែលបានបន្តថា ក្រោយពីរថយន្តបង្កហេតុ អ្នកបើកបររថយន្តបង្កហេតុ បានព្យាយាមបើករថយន្ត គេចខ្លួន តែត្រូវបានបងប្អូន ដែលជាអ្នកដំណើរជួយដេញតាមចាប់បានរថយន្តតែម្ចាស់បានចុះពីលើរថ យន្ត រត់គេចខ្លួនបាត់ដោយសុវត្តិភាពទៅ។

បន្ទាប់ពីកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និងព្យាយាមទាក់ ទងទៅសាច់ញាតិជនរងគ្រោះឲ្យទទួលសាកសព។ រីឯរថយន្តបង្កហេតុ រួមនឹងម៉ូតូជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះ ស្រាយតាមច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]