ការអានសៀវភៅ ពិតជាមាន សារៈសំខាន់ណាស់ មិនថាសិស្សានុសិស្ស មន្ត្រីរាជការ បុគ្គលិកតាមស្ថាប័នរដ្ឋ និងឯកជននោះទេ សុទ្ធតែត្រូវការការអានជាចាំបាច់និង ជាជំនួយ គំនិតល្អៗទៀតផង។ មនុស្សភាគច្រើន ប្រហែលជាធ្លាប់ មានបទពិសោធន៍បែបនេះ នៅពេលដែលអ្នកមានទំលាប់អាន សៀវភៅមុនចូលគេង ដោយគ្រាន់តែអាន បាន២ឬ៣ទំព័រប៉ុននោះ ក៏ងងុយគេង។ តែក៏មានមនុស្សមួយចំនួនក៏ មិនមានអារម្មណ៍ថា ធុញនឹងការអានសៀវភៅផងដែរ ទោះជាអានពេលថ្ងៃឬយប់ក៏ដោយ។

ការអានគឺជាបែបបទ នៃការសណ្តំ ដោយចលនាចង្វាក់ភ្នែក ដោយមុខងារនៃរាងកាយរបស់អ្នក បានផ្ដោតសំខាន់ទៅលើការអានតែមួយ ដែលអាចជំរុញឲ្យអ្នកមានភាពងងុយគេងដោយ មិនដឹងខ្លួន ស្របពេលដែលមាន ប្រធានបទខ្លះ ដែលអាចធ្វើអ្នកអាននោះកាន់តែ ងងុយគេង។ ឧទាហរណ៍ ដូចជា អ្នកអានសៀវភៅ គណិតវិទ្យា ដែលអាចធ្វើអ្នកមាន ភាពស្មុគស្មាញ និងបន្ថយភាគរយនៃការគិត រកហេតុផលជាដើម ដែលនេះគឺជាមូលហេតុ ដែលធ្វើអោយរាងកាយរបស់អ្នក មានការធុញទ្រាន់ ហើយក៏មានអារម្មណ៍ថាងងុយគេង។

ហេតុអ្វីបានជាមានអារម្មណ៍ងងុយគេងពេលអានសៀវភៅ? មានហេតុផលជាច្រើន ចំពោះករណីនេះ៖

តើអ្នក ជាអ្នកចូលចិត្តពេលយប់ឬពេលថ្ងៃ? មានមនុស្សខ្លះចូលចិត្ត ការអាននៅពេលថ្ងៃជាងពេលយប់ ។ ម្យ៉ាងវិញទៀត គឺវាអាស្រ័យទៅលើសៀវភៅដែលអ្នក ជ្រើសរើសយកអាន ឬក៏ប្រធានបទ ដែលជួនកាលប្រធានបទទាំងនោះ មិនបានធ្វើឲ្យអ្នកចាប់អារម្មណ៍ ហើយក៏បង្កើតឲ្យមានអារម្មណ៍ធុញធប់ និងអាចជម្រុញអោយភ្នែករបស់អ្នកធ្ងន់ ហើយទាមទារអោយមានការសំរាក។ តែបើអ្នកប៉ះចង់សៀវភៅណា ដែលជាចំណង់ចំនូលចិត្ដអ្នក នោះនឹងធ្វើឲ្យអ្នកកាន់តែចង់តាមដាន ទៅលើសាច់រឿងបន្ដទៀត ហើយទាំងនេះក៏កាន់តែជម្រុញចិត្ដអ្នក និងអារម្មណ៍ កាន់តែជក់ចិត្ដដិតអារម្មណ៍ នៅក្នុងការអាន និងមិនមានភាពងងុយគេងនោះទេ។

តែអ្វីដែលជួយកាត់បន្ថយ និងចង់បំបាត់ភាពងងុយគេង ក្នុងអំឡុងពេលអានសៀវភៅ គឺអ្នកត្រូវតែស្វែងរកកន្លែងណា ដែលសមគួរ មិនគួរណាជ្រើសរើសយក កន្លែងគេង ធ្វើជាកន្លែងអានសៀវភៅនោះទេ ដែលដូចជា ការអានសៀវភៅនៅក្នុងបណ្ណាល័យ ឬ អានអង្គុយ និងត្រូវតែមាន ពន្លឺភ្លើងល្អ ក៏អាចជាជំនួយដល់ការអានផងដែរ។

សម្រាប់ចំនុចពិសេសដែលអ្នកគួរតែយល់ដឹង និង ចងចាំនោះ  គឺការងារដែល ប្រើខួរក្បាលវាទាមទារចំណាយ កំលាំងលើស៣ដង នៃការងារប្រើកំលាំងកាយ។

ចុះប្រិយមិត្ដយល់យ៉ាងណា?




ប្រភព knowswhy.com

ដោយ រស្មី
ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]