ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៣ ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មហាជនទូទាំងប្រទេស បានដឹងយ៉ាងច្បាស់ថា នៅក្នុងក្រុងកំពង់សោម មានរៀបចំពីធីប្រគំតន្រ្តីដ៏ធំមួយ នៅលើឆ្នេរអូឈើទាល ដែលមានការចូលរួមពី តារាចម្រៀងប្រុសស្រីល្បីៗជាច្រើនរូប មកពីបណ្តាលផលិតកម្មធំៗ នៅក្នុងស្រុកដើម្បីបម្រើអារម្មណ៍មហាជនទូទៅ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៣នេះ ។

នាឱកាសនោះមហាជន បានឃើញកំពូលតារាចម្រៀង មានរហ័ស្សនាមកូនខ្លាទីពីរ នៅក្នុងផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានឡើងបង្ហើរសំនៀង និងបញ្ចេញក្បាច់រាំជាច្រើនបទ នៅលើឆាកតន្ត្រីនោះ ។ ខណៈដែល លោក ឆាយ វីរៈយុទ្ធ បានច្រៀងចប់មួយវគ្គ ស្រាប់តែពិធីការិនីរូបស្រស់សម្បូរមន្តស្នេហ៍ គឹម លីហ្សា បានដើរចេញមកនិងពោលពាក្យហូរហែលជាច្រើន ទៅលើ ឆាយ វីរៈយុទ្ធ ដែលជាដៃគូធ្លាប់សម្តែងជាមួយគ្នា នៅក្នុងឈុតខារ៉ាអូខេបទចម្រៀង កាលពីពេលកន្លងទៅ ។

ខណៈដែលកញ្ញា គឹម លីហ្សា ពោលពាក្យផ្តោះផ្តងជាច្រើន មកលើលោក ឆាយ វីរៈយុទ្ធ នៅលើឆាកតន្ត្រី ស្រាប់តែភ្លាមៗនោះ ឆាយ វីរៈយុទ្ធ បានដើរចេញទៅ ក្រោយឆាកយ៉ាងរហ័ស ដោយមិនបានឆ្លើយតបជាមួយ គឹម លីហ្សា បន្តិចឡើយ ធ្វើឲ្យមហាជន ដែលទៅទស្សនានៅទីនោះ ស្រែកហ៊ោរកញ្ច្រៀវយ៉ាងខ្លាំង ពេលឃើញកញ្ញា គឹម លីហ្សា ចោទសួរ និងប្រើពាក្យផ្តោះផ្តងជាមួយ ឆាយ វីរៈយុទ្ធ តែបែរជាលោក ឆាយ វីរៈយុទ្ធ មិនឆ្លើយតប ។

នៅពេលដែលតារាចម្រៀង តូចល្អិតពូកែ ស្រែក ឆាយ វីរៈយុទ្ធ ដើរចេញទៅក្រោយឆាក កញ្ញា គឹម លីហ្សា ហាក់បាក់មុខយ៉ាងខ្លាំងគួរសម នៅចំពោះមុខមហាជន ព្រោះតែលោក ឆាយ វីរៈយុទ្ធ ។ មិនត្រឹមតែប៉ុណ្ណោះ សម្បីតែពិធីការិនីជាមួយគ្នា គឺអ្នកនាង គង់ សុជាតិ ក៏បានសើចយ៉ាងខ្លាំង និងបានបាញ់ពាក្យសំដីចំៗជាច្រើនឲ្យ កញ្ញា គឺម លីហ្សា ផងដែរ នៅពេលលោក ឆាយ វីរៈយុទ្ធ ដើរចេញ មិនឆ្លើយតបវិញបែបនេះ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]