រាជធានីភ្នំពេញ ៖ ​កាលពី​វេលា​ម៉ោង​​២​និង​៤៥​នាទីរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ឧសភា ​មាន​ភាពអនាធិបតេយ្យ​បង្ក​​ឱ្យ​រញ៉េ​រញ៉ៃ​នៅតាម​ដង​ផ្លូវ​​កើតឡើង​ដោយ​សារ​ ការ​ដេញ​គប់​គ្នា​នឹង​ដុំ​ថ្ម​​​​ជ្រុះ​រាយ​ពេញ​ផ្លូវ​រវាង​ក្មេង​​អនាថា​ ដេក​តាម​ចិញ្ចើម​ផ្លូវ និង​អ្នក​រុញ​រទេះលក់សាច់​ក្រក​គោ​ យីហឺ ​​ងៀត​បបែល ។ ​ហេតុការណ៍​នេះ​​កើត​ឡើង​នៅជាប់​របង​ពហុ​កីឡា​ដ្ឋាន​​ជាតិ​​អូឡាំពិក​ ​តាម​បណ្តោយ​​វិថី​ព្រះ​សីហនុ ស្ថិត​ក្នុងខណ្ឌ​៧មករា ។

បើ​តាម​​ជន​រងគ្រោះ​ឈ្មោះ​​ផុន សំណាង ភេទប្រុស អាយុ​​២៤​ឆ្នាំ ​ជាអ្នក​រុញ​​រទេះ​លក់​សាច់​ក្រក​គោ យីហឺ ​ងៀត​បបែល ​ស្នាក់​នៅ​​សង្កាត់​បឹង​​សាឡាង ខណ្ឌទួល​គោក មាន​ស្រុក​កំណើត​នៅភូមិ​​ព្រែក​គាប ឃុំ​ព្រែក​អន្ទះ ​ស្រុក​កំពង់់​លាវ ខេត្តព្រៃវែង បាន​ឱ្យ​ដឹងថា ជារៀង​រាល់​​យប់​​ពេល​ដែល​ខ្លួន​ និង​ប្អូនៗ​ត្រឡប់​មក​ពី​ដើរ​លក់​វិញ​តែង​តែ​​រុញរទេះឆ្លងកាត់​កន្លែងកើត​ ហេតុ​ខាងលើ ដែល​មាន​យុវជន​មួយ​ក្រុម​​ដេក​នៅជាប់​នឹង​របង​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ។ ជារឿយៗ​ក្មេង​អនាថា​ទាំងនោះ​តែងតែ​សុំទឹក​របស់​គាត់​ផឹក និង​សុំ​សាច់​ក្រក​ហូប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]