បើនិយាយពីតារាម៉ូដែលស្រី នៅតំបន់អាស៊ីយើង ប្រិយមិត្តប្រហែលជាដឹងហើយថា មានតែតារាម៉ូដែលស្រីចិន ជប៉ុន និងកូរ៉េទេ ដែលមានឈ្មោះបោះសំលេងច្រើន ដោយសារតែសម្រស់ដ៏ស្រស់ឆើតឆាយ បូករួមទាំងដងខ្លួនដ៏សិចស៊ី និងដើមទ្រូងធំទ្រលុកទ្រលុងផងដែរ។

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ ខ្មែរឡូត សូមបង្ហាញ និងណែនាំប្រិយមិត្ត ឲ្យបានស្គាល់ពីកំពូលតារាម៉ូដែលស្រី នៃប្រទេសចិន ជប៉ុន និងកូរ៉េ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៣ នេះទាំងអស់គ្នា។

យោងតាមវេបសាយ Red Flava ដែលជាវេបសាយប្រជុំតារាស្រីល្បីល្បាញជាច្រើនរូប នៅក្នុងតំបន់អាស៊ីនេះ បានឲ្យដឹងថា សម្រាប់កំពូលតារាម៉ូដែលស្រី នៃប្រទេសចិន ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៣នេះ គឺបានទៅលើ នាង Chang Gu Tong និងកំពូលតារាម៉ូដែលស្រីជប៉ុន បានទៅលើនាង Bambi Watanabe រីឯកូរ៉េវិញ គឺបានទៅលើនាង Moon Ga Kyung។

១) នាង Chang Gu Tong (កំពូលតារាស្រីនៃប្រទេសចិន ប្រចាំខែវិចិ្ឆកា)

នាង Chang Gu Tong គឺជាតារាម៉ូដែលស្រីសិចស៊ី មុខមាត់គួរឲ្យស្រលាញ់ និងមានដងខ្លួនស្រលូនស្អាតមួយរូប ថែមទាំងមានឈ្មោះល្បីល្បាញ នៅលើបណ្តាញអ៊ីនធឺណែតទៀតផង។ នាង Chang Gu Tong មកទីខេត្ត Guangdong ទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន។ តារាស្រីរូបនេះ ក៏ធ្លាប់បានថតខ្សែភាពយន្តភាគជាច្រើនផងដែរ។









២) នាង Bambi Watanabe (កំពូលតារាស្រីនៃប្រទេសជប៉ុន ប្រចាំខែវិចិ្ឆកា)

នាង Bambi Watanabe គឺជាតារាស្រីជនជាតិជប៉ុន ដែលមានសម្រស់ស្រស់ស្អាត សិចស៊ី និងចូលចិត្តបង្អួតដើមទ្រូង។ នាង Bambi Watanabe កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៨៩ មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន មានកំពស់ ១ម៉ែត្រ និង ៦៤សង់ទីម៉ែត្រ និងទំហំទាំង ៣របស់នាងគឺ ៣៧-២៣-៣៤។









៣) នាង Moon Ga Kyung (កំពូលតារាស្រីនៃប្រទេសកូរ៉េ ប្រចាំខែវិចិ្ឆកា)

នាង Moon Ga Kyung គឺជាតារាម៉ូដែលស្រី មកពីប្រទេសកូរ៉េខាងត្បូង ដែលមានសម្រស់គួរឲ្យចង់ណែបណិត និងមានដងខ្លួនស្រលូនស្អាត។ តារាស្រីរូបនេះ មិនសូវថតរូបបែបសិចស៊ីឡើយ ប៉ុន្តែនាងចូលចិត្តថតរូប បែបម្ញិកម៉្ញក់គួរឲ្យខ្នាញ់។









តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកំពូលតារាស្រីទាំង ៣រូបនេះ?

ប្រភព ៖ Red Flava

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]