ខេត្ត​​បាត់ដំបង​ ៖ សមត្ថកិច្ចជំនាញបានឲ្យ​ដឹង​ថា តុលាការបានសម្រេច​ដោះលែងភរិយា​នាយក​សាលាបង្រៀនកុំព្យូទ័រ «អ៊ីស៊ីអ៊ី» ឲ្យនៅ​ក្រៅឃុំជា​បណ្ដោះ​អាសន្ន​កាល​ពី​ព្រឹកថ្ងៃទី៥ ឧសភា ដោយយល់ថា នាងមានផ្ទៃពោះជិតគ្រប់​ខែបន្ទាប់ពីបញ្ជូនទៅឃុំខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ ពន្ធនាគារជាមួយស្វាមីអស់​រយៈពេលមួយយប់។

ជនសង្ស័យឈ្មោះខៀវ ដារ៉ារ័ត្ន អាយុ២៦​ឆ្នាំ ជានាយកសាលាបង្រៀនកុំព្យូទ័រ «អ៊ីស៊ីអ៊ី» និង​ភរិយាឈ្មោះសេង និមល អាយុ២៤ឆ្នាំ ​ត្រូវ​តំណាង​អាយ្យ​ការ​ចោទ​ប្រកាន់​ពីបទសម​គំនិត​ ក្នុងការបង្ខំសិស្សស្រីចំនួន៤នាក់​ឱ្យ​ប្រព្រឹត្ត​អំពើ​អាស​ អាភាសនៅក្នុងបន្ទប់ទឹកមុនពេលចូល​រៀន​ដំបូង ហើយត្រូវតុលាការសម្រេចឃុំខ្លួនប្ដី-ប្រពន្ធនេះជា​មួយ​គ្នាកាលពីរសៀលថ្ងៃទី៤ ឧសភា។

កោះសន្តិភាពមិនអាចសុំការបំភ្លឺបន្ថែមបានទេ ជុំវិញសំណុំរឿងនេះពីមន្រ្តីតុលាការកាលពីថ្ងៃ​អាទិត្យ។ ប៉ុន្តែមន្រ្តីនគរបាលជំនាញបានប្រាប់​នៅថ្ងៃទី៦ ឧសភា នេះថា តុលាការបានសម្រេច​ដោះលេងស្រ្តីជាប្រពន្ធឲ្យនៅក្រៅឃុំបណ្ដោះ​អាសន្ន ដោយយល់ថា នាងមានផ្ទៃពោះជិត​គ្រប់​ខែ​ឆ្លងទន្លេ រីឯបុរសជាប្ដីត្រូវជាប់ឃុំបន្ត ដើម្បី​បើក​ការស៊ើបអង្កេត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]