ដោយសារតែកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក្នុងការលូតលាស់ និងរីកចម្រើននៃវិស័យទេសចរណ៍ ជាពិសេសនោះគឺតំបន់អង្គរ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បានស្រូបទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិយ៉ាងច្រើន ក្នុងមួយឆ្នាំៗ។

ដោយសារតែសម្លឹងឃើញពីសក្តានុពលទាំងនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍ Air China របស់ប្រទេសចិន បានសម្រេច នឹងចាប់ផ្តើមជើងហោះហើរដោយផ្ទាល់ពី រដ្ឋធានីប៉េកាំង ឆ្ពោះមកកាន់ទីក្រុងសៀមរាប របស់ប្រទេសកម្ពុជា នាខែក្រោយនេះ ឆាប់ៗនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងប្រើប្រាស់ប្រភេទយន្តហោះប៊ូអ៊ីង Boeing 737-800 របស់ខ្លួន សម្រាប់បម្រើជើងហោះហើរផ្ទាល់នេះ ដើម្បីសម្រួលភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ទាំងពេលវេលា និងផាសុខភាពជាដើម។

គួរបញ្ជាក់ផងដែរថា នេះជាដំណឹងល្អមួយសម្រាប់ភាគីប្រទេសកម្ពុជាយើង ដែលភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ចិន អាចធ្វើដំណើរដោយផ្ទាល់មកកាន់ទីក្រុងសៀមរាបអង្គរ កាន់តែច្រើនឡើងច្រើនឡើង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងកម្ពុជាទៀតទេ។






តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]