ជប៉ុន ជាប្រទេសមួយ ដែលពោរពេញទៅដោយ ទេសភាពដ៏ ស្រស់ត្រកាល ជាពិសេស ធនធាន ដែលជាសម្បត្តិធម្មជាតិ។ លើសពី នេះទៀត នៅពេលរដូវផ្ការីក ចូលមកដល់ ប្រជប៉ុន បានបន្ថែមនូវសម្រស់ ដ៏ស្រស់ស្អាតរបស់ខ្លួន ឲ្យក្លាយជាឋានសួគ៌ សម្រាប់អ្នកទេសចរ ជាតិ និងអន្តរជាតិ ផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់ទស្សនិកជន ដែលពុំធ្លាប់បានធ្វើដំណើរ កម្សាន្តនៅប្រទេសជប៉ុន ក៏អាចមក ទស្សនា មើលពីសម្រស់បុប្ផា របស់ប្រទេសជប៉ុន នៅថ្ងៃ នេះបានដែរ។ គេហទំព័រខ្មែរឡូត បានដកយកនូវប្រភេទផ្កា របស់ប្រទេស ជប៉ុនមួយចំនួន មកបង្ហាញដល់ចក្ខុប្រិយមិត្ត ដើម្បីជាការកែអផ្សុក នាថ្ងៃចុងសប្ដាយ៍។ គួរបញ្ជាក់ផងដែរថា ភាគច្រើនសាច់ក្រណាត់ ដែលបានយកមក កាត់ធ្វើជា សម្លៀកបំពាក់ ច្រើនតែមានការចនាជា ម៉ូដ ផ្កា ឬក្បាច់ផ្កាជាច្រើន ដែលបានដុះនៅក្នុងប្រទេសជប៉ុន។ យ៉ាងណាមិញ ដូចជា ផ្កាសាគូរ៉ា ដែលជាប្រភេទផ្កាដ៏ល្បី ប្រចាំប្រទេសជប៉ុន ហើយក៏ត្រូវបាន គេយកគំរូតាមក្បាច់ផ្កានេះ មកដាក់នៅ លើផ្ទៃសាច់ ក្រណាត់ ទៀតផង។













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]