រថយន្ត BMW មួយដែលត្រូវបានគេដាក់ ក្នុងសួនមួយកន្លែង ត្រូវបានទាក់ទាញ មនុស្សយ៉ាងច្រើនកុះករ ដោយ មានអ្នកខ្លះបានថតរូបជាមួយ ហើយមានអ្នកខ្លះទៀតបានបាន ថតរូបរថយន្តនេះដើម្បីបង្ហោះចូលអ៊ិនធើណិតផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា រថយន្ត BMW ដែលធ្វើពីថ្មមួយត្រូវបាន គេយកមកដាក់តាំងនៅសួន Sifong នៅទីក្រុង ប៉េកាំង ប្រទេសចិន។ មានមនុស្សជាច្រើនបានចាប់អារម្មណ៍ នឹងរថយន្តដែលធ្វើពីថ្មមួយនេះយ៉ាងខ្លាំង ដោយមានអ្នកខ្លះបាននិយាយថា វាពិតជាអស្ចារ្យខ្លាំងណាស់ព្រោះពួកគេមិនដែលបាន ឃើញរថយន្តធ្វើពីថ្មបែបនេះនោះទេ។ ហើយមានមតិខ្លះទៀតបាននិយាយថា បើសិនជារថយន្តនេះអាចបើកបរ លើផ្លូវបានពិតជាពិសេសតែម្តង តែករណីនេះវាមិនអាចទៅរួចនោះទេ តែថាមិនបានដែរព្រោះវិទ្យាសាស្រ្ត សម័យឥឡូវមានការជឿនលឿនជាលំដាប់ ហេងសូយអាចមានមែននោះវាមិនកាន់តែអស្ចារ្យ ទៅហើយទេអី ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]