ពិធីមង្គលការដ៏អធិកអធមមួយត្រូវបាន គេថតរួចហើយបង្ហោះចូលអិនធើណិតដើម្បីចែកចាយ ដល់អ្នកលេងអិនធើណិតទាំងអស់ តាមរយៈ គេហទំព័រចែកចាយព័ត៌មាន ដោយសារតែមង្គលការនេះមាន ភាពប្លែកខុសពីធម្មតា។

តាមប្រភពព័ត៌មានចិនបានអោយដឹងថា មានមង្គលការមួយត្រូវបានធ្វើឡើង អស់រយៈពេលបីថ្ងៃដោយមានភ្ញៀវចូលរួម យ៉ាងច្រើនរាប់មិនអស់ ហើយបានចាក់ចំរៀងលឺៗមិនឈប់ អស់រយៈពេលបីថ្ងៃតែម្តង ដែលបណ្តាលអោយអ្នក ជិតខាងបានសម្តែងភាពមិនពេញចិត្តយ៉ាងខ្លាំង។ មង្គលការនេះត្រូវបានគេ រិះគន់ថា មិនចេះគោរពសិទ្ធអ្នកដទៃ ហើយម្ចាស់កម្មពិធី ប្រើប្រាស់សម្តីដោយមិនមានភាពទទួលខុសត្រូវទៀតផង។ គួរបញ្ជាក់ផងដែរថា ភ្ញៀវដែលបានចូលរួមទាំងអស់ បានទទួលទាន ម្ហូបអាហារ មួយថ្ងៃបីពេល រយៈពេល បីថ្ងៃ សរុបទាំងអស់គឺក្នុងភ្ញៀវនិមួយៗ បានទទួលទានអាហារ ៩ ពេល។

តើប្រិយមិត្តអាចរាប់ចំនួនតុបានទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]