ភ្នំពេញៈ កញ្ញា សាត រស្មី ជាតារាសម្ដែង ធ្លាប់មានឈ្មោះ បោះសំឡេងល្បី ក្រោយពីនាងត្រូវបាន អ្នកដឹកនាំរឿងដ៏មាន ប្រជាប្រិយភាព អ្នកស្រី ពាន់ ភួងបុប្ផា ជួយលើកស្ទួយ ឲ្យក្លាយជាតួឯក ស្រីក្នុងរឿង “ផ្ការីកក្នុងចិត្ត” ដោយទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ ត្រឹមតែមួយរយៈពេលខ្លី បែរជាត្រូវស្ងប់ស្ងាត់វិញ ដោយគេមិនសូវ ឃើញវត្តមាន នាងបង្ហាញជាសាធារណៈ ឬសម្តែងរឿងថ្មី ណាមួយឡើយ ។ រហូតធ្វើឲ្យគេគិតថា នាងបានដកខ្លួនចេញពីវិថីសិល្បៈ ទៅសាង ស្នេហ៍ជាមួយប្រុសសំណព្វចិត្ត មានងារជាឧកញ៉ា សម្បូរលុយចាយ បាត់ទៅហើយ ។

តួឯកស្រីក្នុងរឿង “ផ្ការីកក្នុងចិត្ត” កញ្ញា សាត រស្មី កន្លងមក នាងធ្លាប់បានប្រកាស ម្តងរួចមក ហើយថា គ្រួសារចង់ឲ្យ នាងបញ្ចប់អាជីពសិល្បៈ ប៉ុន្តែការលើកឡើង បែបនេះ ត្រូវបានទស្សនិកជនគិតថា គ្រាន់តែជាលេសដោះសារ លើកឡើងចង់បិទបាំង ការពិតតែប៉ុណ្ណោះ ។ ធាតុពិតពេលនេះ នាងកំពុងតែ ស់នៅយ៉ាង សុខស្រួល និងបង្កើតភាពផ្អែមល្ហែម យកចិត្តយកថ្លើម ជាមួយបុរសកំពូលស្នេហ៍ ដែលមានសមត្ថភាពផ្គត់ផ្គង់ នាងគ្រប់បែបយ៉ាង និងអាចឲ្យនាងរស់នៅ ក្នុងជីវភាពសុខស្រួល មិនចាំបាច់ត្រូវ មកសម្តែងសន្សំប្រាក់ មួយកាក់ មួយសេន ឡើយ។

តាមប្រភពព័ត៌មាន សុំមិនបញ្ចេញ ឈ្មោះមួយ បានបង្ហើបឲ្យដឹងថា ស្រីស្អាតសម្បុរសរ កូនកាត់ចិន កញ្ញា សាត រស្មី ចាប់ផ្តើមប្រឡូកការងារសិល្បៈ តែមួយរយៈពេល ប៉ុណ្ណោះ។ ពេលនេះនាង រកបានទ្រនំថ្មី អាចធ្វើឲ្យនាងរស់នៅ យ៉ាងសុខស្រួល មិនចាំបាច់ខ្វាយខ្វល់ទេ ព្រោះនាងកំពុង សម្ងំបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាក ជាមួយបុរសវ័យជាង៤០ឆ្នាំ សម្បូរលុយចាយមិនអស់ មានងារជាឧកញ៉ាជាន់ថ្មី ។ បុរសម្នាក់នោះ ក៏មិនចង់ឲ្យ នាងបន្តការងារសិល្បៈទៀតដែរ ព្រោះតែចិត្តស្រឡាញ់ នាងខ្លាំងពេក ទើបមិនចង់ឲ្យ បង្ហាញមុខមាត់ ក្នុងសង្គមសិល្បៈច្រើន ព្រោះខ្លាចកន្លង់ឃើញ ឆក់យកទៅបាត់ ខានបានក្រេប។

ទាក់ទងនឹងរឿងនេះ LookingTODAY បានព្យាយាមទាក់ទង ទៅ កញ្ញា សាត រស្មី ប៉ុន្តែមានបុរសម្នាក់ លើកទូរស័ព្ទ ហើយប្រាប់ “អារស្មីឈប់ ប្រើលេខនេះហើយ ព្រោះគេដូរលេខហើយ ពេលនេះខ្ញុំប្រើជំនួស” លុះដល់ពេលសួររកលេខថ្មី របស់តារាសម្តែង រូបស្រស់ សាត រស្មី បុរសម្នាក់នោះ បែរជាបដិសេធថា មិនស្គាល់ទៅវិញ ។ បើទោះបីជាមានការ លើកឡើងបែបនេះ ក្តី LookingTODAY ក៏រង់ចាំតួឯកស្រីរូបនេះ ចេញមុខបកស្រាយ នៅពេលក្រោយ ដោយក្ដីរីករាយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី