តាមធម្មតា បើនិយាយពីតារាម៉ូដែលស្រី នៅក្នុងតំបន់អាស៊ីយើង គេសង្កេតឃើញថា មានតែតារាម៉ូដែលស្រីចិន ជប៉ុន និងកូរ៉េប៉ុណ្ណោះ ដែលលេចធ្លោ ហើយថែមទាំងមានសម្រស់ស្រស់ស្អាត និងសិចស៊ីទៀតផង។ ដោយឡែកសម្រាប់ថ្ងៃនេះវិញ ខ្មែរឡូត សូមណែនាំប្រិយមិត្ត ឲ្យមកស្គាល់តារាម៉ូដែលស្រី ជនជាតិវៀតណាមវិញម្តង ដែលនាងមានសម្រស់ និងភាពសិចស៊ី មិនចាញ់តារាស្រីចិន ជប៉ុន និងកូរ៉េប៉ុន្មានឡើយ។

Elly Tran Ha គឺជាតារាម៉ូដែលស្រី ជនជាតិវៀតណាម ដែលមានសម្រស់ស្រស់ស្អាត សាច់សខ្ចី និងដើមទ្រូងធំទ្រលុកទ្រលុងតែម្តង។ នាង Elly Tran Ha កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៨៧ មកពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មានកំពស់ ១ម៉ែត្រ និង ៦៨សង់ទីម៉ែត្រ មានទំងន់ ៤៧គីឡូក្រាម និងមានទំហំទាំង៣ គឺ ៣៤F-២២-៣៥។

នាង Elly Tran Ha ក៏ជាតារាម៉ូដែលស្រី ដែលមានឈ្មោះល្បីល្បាញ នៅលើបណ្តាញអ៊ីនធឺណែតផងដែរ ហើយនាងមានឈ្មោះពីរផ្សេងទៀត ហៅថា “Elly Wan Kim Hong” ឬ “Elly Nguyen”។ ជាមួយគ្នានេះដែរ នាងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ យ៉ាងឆាប់រហ័ស បន្ទាប់ពីរូបថតដ៏ស្រស់ស្អាត និងសិចស៊ីរបស់នាង បានចែកចាយលើបណ្តាញអ៊ីនធឺណែត។

យ៉ាងណាមិញ ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់នាង បាននិយាយថា នាង Elly Tran Ha គឺជាតារាស្រីដែលសិចស៊ី មានមុខមាត់គួរឲ្យស្រលាញ់ និងមានរាងស្អាតទៀតផង។ ទោះជាយ៉ាងណា រូបថតរបស់នាង Elly Tran Ha ដែលបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត ភាគច្រើនតែងតែទទួលបានការគាំទ្រច្រើន និងចែកចាយជាបន្តបន្ទាប់តែម្តង៕

ចង់ដឹងថា តើតារាស្រីវៀតណាម មានសម្រស់ស្អាតយ៉ាងណា សូមទស្សនារូបខាងក្រោម៖





























តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះតារាស្រីជនជាតិវៀតណាមរូបនេះ?

ប្រភព ៖ RedFlava

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]