ប្រសិនបើប្រិយមិត្ត មានបញ្ហាក្នុងការសន្សំសំចៃ លុយកាក់ ហើយចេះតែចំណាយលើនេះ លើនោះ អស់ច្រើននោះ កាបូបលុយ បំពាក់បច្ចេកវិទ្យាយ៉ាងទំនើប មួយប្រភេទនេះច្បាស់ជា ធ្វើអោយប្រិយមិត្ត មានការពេញចិត្ត ជាក់ជាមិនខានឡើយ។

កាបូបលុយ មួយប្រភេទនេះ ត្រូវបានគេអោយឈ្មោះវាថា “ Living Wallet “ ដែលមានន័យថា កាបូបលុយមានជីវិត ហើយវាត្រូវបានផលិតឡើង នៅក្នុងប្រទេសជប៉ុន ដែលមានសមត្ថភាព ក្នុងការធ្វើឲ្យអ្នកប្រើប្រាស់ មានការសន្សំសំចៃជាងមុនបាន ព្រោះថា កាបូបនេះ វាមានសមត្ថភាព ធ្វើចលនាបំលាស់ទីខ្លួនឯងបាន ដោយប្រើកង់មុខក្រោយ នៅពេលដែលដល់កំរិត ថាមពលរបស់វា ហើយមួយវិញទៀតនោះ វាថែមទាំងមានសម្លេងស្រែក ដ៏គួរឲ្យអស់សំណើច ទៀតផង ដូចជា កុំប៉ះពាល់ខ្ញុំ! ជួយខ្ញុំផង!។

យ៉ាងណាមិញ កាបូបលុយ ដ៏ទំនើបនេះ ត្រូវបានគ្រប់គ្រងដោយ  កម្មវិធីដែលមានឈ្មោះថា Zaim សំរាប់ទូរស័ព្ទស្មាតហ្វូន ដែលអាច ផ្ញើរ email ទៅកាន់សមាជិកគ្រួសាររបស់ម្ចាស់កាបូប អោយបានដឹងពីការចំណាយ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកាបូបនេះ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]