រាជធានីភ្នំពេញ ៖ ភ្លៀង​ ​និង​ខ្យល់​ព្យុះ​បាន​បោក​បក់​ទៅ​លើ​សង្កាត់​មួយ​ចំនួន​ក្នុង​រាជធានី​ ភ្នំពេញ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ជា​ច្រើន​ខ្នង ​បង្គោល​ភ្លើង​ ដើម​ឈើ និង​ផ្ទាំង​ប៉ាណូ... កាលពី​វេលា​ម៉ោង​៣​និង​៤០​​នាទី​រសៀល​ថ្ងៃទី​​៥ ឧសភា ២០១២ ។

សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ បាក់​បង្គោល​ភ្លើង​១​ដើមរលំផ្ទះ​៥២​ខ្នង ដើម​ឈើ​ និង​ផ្ទាំង​ប៉ាណូជាច្រើន​​ ឯ​នៅ​ខណ្ឌ​ឫស្សី​កែវ ខ្យល់​ព្យុះ​​បាន​បោក​បក់​មក​លើ​សង្កាត់​ចំនួន​២ គឺ​សង្កាត់​ព្រែក​តាសេក រលំ​ផ្ទះមួយ​ខ្នង របើក​ដំបូល និង​ជញ្ជាំង​ជាច្រើនខ្នង​ និងរលំដើម​ត្នោត​៣​ដើម ។ ​សង្កាត់​ព្រែក​លៀប បណ្តាល​ឱ្យ​រលំ​ប៉ាណូ​ជា​ច្រើន​​ផ្ទាំង​ និងដើម​​ឈើ​ចំនួន​​បីដើម​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]