ទីក្រុងញ៉ូយក បានបង្ហាញថា Apple និង Sumsung គឺមានសន្ទុះយ៉ាងខ្លាំងក្នុង ទីផ្សារពិភពលោក ចំពោះទូរស័ព្ទដៃ។ ទន្ទឹមនឹងនេះមាន ក្រុមហ៊ុនមួយចំនួនដូច ជា Blackberry  Nokia  LG  HTC  Motorola គឺកំពុងតែជួសជុលនូវ អ្វីដែលខ្វះខាត ទៅលើសេវាកម្ម យឺតបំផុតក្នុងសាកលលោក មានន័យថា មិនអាច ផលិតទាន់តាម សេចក្កីត្រូវការ សំរាប់អ្នកប្រើប្រាស់នោះទេ ។

យ៉ាងណាមិញ Sumsung បានដឹកជញ្ជូនទូរស័ព្ទដៃ Smart Phone  ចំនួន៨៤.៨លានគ្រឿង ជុំវិញពិភពលោក។ ចំនែកឯ Apple  ក៍បានចេញ នូវទូរស័ព្ទ២ដែរ គឺ  Iphone5s និងIphone 5c។

ក្រុមហ៊ុនapple បាននិយាយថា នឹងខិតខំ ផ្គត់ផ្គង់នឹង ផលិត IPhone5s និងធ្វើអោយ IPhone5c កាន់តែមាំថែមទៀត។ ជាពិសេស ក្រុមហ៊ុន បានបន្តថា អ្នកដែលបង្កើត ទូរស័ព្ទSmart phone ខ្លះ នៅប្រទេសចិន មានភាពខ្វះខាត ខាងបច្ចេកទេស ដល់អ្នកប្រើប្រាស់។ តាមការ ស្ទាបស្ទង់ទៅលើ ក្រុមហ៊ុន ទាំងពីរ បានចេញនៅថ្ងៃ ព្រហស្បត៍ បានបង្ហាញថា ចំនួនទីផ្សារ ទូរស័ព្ទដៃ Smartphone លើពិភពលោក របស់ Samsung បាន៣២ភាគរយ រីឯ Apple បាន១២.១ភាគរយ៕

ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]