ការសម្រកទម្ងន់អាចចាត់ទុកថា ជារឿងសំខាន់ខ្លាំងណាស់ សម្រាប់ស្រ្ដីពីព្រោះរូបរាងជាផ្នែក មួយដែលស្រ្ដីផ្ដល់ភាពសំខាន់ជាពិសេស។ ថ្ងៃនេះយើង សូមណែនាំអំពីការសម្រកទម្ងន់ដោយអាហារជាតិសរសៃ។ តើវិធី ត្រូវធ្វើដូចម្ដេចខ្លះ? ជាតិសរសៃ(Fiber)គឺជាអ្វី?
- ជាតិសរសៃ ឬ ឈ្មោះមួយទៀតសែលលូឡូសគឺជា ផ្នែកមួយនៃអង្គប្រកដរបស់រុក្ខជាតិដូចជា មែកធាង គ្រាប់ ដែលរាងកាយមិនអាចរំលាយបានទេ។ ជាតិសរសៃប្រភេទដែលរលាយក្នុងទឹក និងជាតិសរសៃប្រភេទដែលមិនរលាយក្នុងទឹកដែលជាសារធាតុមិនបានផ្ដល់ថាមពលអ្វីទាំងអស់ដល់រាងកាយ។ កាលណាយើងទទួលទាន ជាតិសរសៃវានឹងចូលទៅក្នុងប្រព័ន្ធផ្លូវអាហារធ្វើឱ្យយើងមានអារម្មណ៍ឆាប់ឆ្អែត និងឆ្អែតបានយូរ ទើបអាចជួយកាត់បន្ថយចំណង់អាហារបាន។
-ប្រភពអាហារជាតិសរសៃៈ គេប្រទះឃើញមានក្នុងអាហារពពួកធញ្ញជាតិដូចជា ផ្លែស្វាយ អង្ករសំរូប គ្រាប់ លីងល័ក្ខផ្លែឈើទាំងមូល(មិនមែនទឹកផ្លែឈើ)ក្រូចជាដើម។
ជាតិសរសៃនិងការសម្រកទម្ងន់
១- ជាតិសរសៃធ្វើឱ្យអាហារធ្វើដំណើលឿន និងនៅក្នុងប្រព័ន្ធផ្លូវអាហារតិចទើបជួយបន្ថយការបឺតស្រូប។
២- ជាតិសរសៃធ្វើឱ្យកាត់បន្ថយចំណង់អាហារដោយសារជាតិសរសៃវាទៅ ដណ្ដើមកន្លែងក្នុងប្រព័ន្ធផ្លូវអាហារ ។ ដូច្នេះប្រសិនបើគ្រប់គ្រងបរិមាណអាហារ និងហាត់ប្រាណឱ្យបានជាប់លាស់ វាកាន់តែផ្ដល់ផលល្អក្នុងការសម្រកទម្ងន់។
៣-ការទទួលទានផលិតផលបន្ថែមអាហារដែលមានជាតិសរសៃយ៉ាងតិច២ក្រាមឡើងទៅនឹងជួយឱ្យទម្ងន់ស្រកចុះ។
ប្រសិនបើទទួលទានជាតិសរសៃមិនគ្រប់គ្រាន់គួរតែទទួលទានផលិតផលបន្ថែម អាហារជាតិសរសៃ និង គួរតែផឹកទឹកឱ្យបានច្រើន។
អត្ថប្រយោជន៍ផ្សេងៗរបស់ជាតិសរសៃ
១-កូឡេស្ដេរ៉ូលនិងរោគបេះដូងៈ
មានតែជាតិសរសៃប្រភេទដែលរលាយក្នុងទឹកបានប៉ុណ្ណោះ ដែលអាចជួយកាត់បន្ថយបរិមាណកូឡេស្ដេរ៉ូល។ ចំណែកឯជាតិសរសៃមិនរលាយក្នុងទឹកវាជួយកាត់បន្ថយការប្រឈមកើតរោគបេះដូង។
២-រោគទឹកនោមផ្អែមៈ
-ជាតិសរសៃប្រភេទដែលរលាយក្នុងទឹកអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម រហូតអាចជួយកាត់បន្ថយការប្រើបរិមាណអាំងស៊ុយលីនក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម ហើយការទទួលទានជាតិសរសៃច្រើនៗ អាចកាត់បន្ថយឱកាសកើតរោគទឹកនោមផ្អែម។
៣-អាការទល់លាមកមហារីកពោះវៀនៈ
ជាតិសរសៃប្រភេទដែលមិនរលាយក្នុងទឹក ជួយឱ្យប្រពន្ធ័ផ្លូវអាហារដំណើរការល្អ ធ្វើឱ្យរាងកាយបញ្ចេញកាក សំណល់បានល្អ ជួយសម្រួលអាការទល់លាមក និងជួយកាត់បន្ថយការប្រមូលទុកកាកសំណល់ក្នុងរាងកាយ កាត់បន្ថយការផ្អាប់របស់កាកសំណល់ក្នុងពោះវៀន កាត់បន្ថយឱកាសបឺតស្រូបជាតិពុលពីកាកសំណល់ចូលទៅ កាន់រាងកាយ ហើយកត្តាសំខាន់គឺវាជួយកាត់បន្ថយឱកាសក្នុងការកើតរោគមហារីកពោះវៀនផងដែរ។
ប្រការគួរប្រុងប្រយ័ត្ន
ចំពោះអ្នកដែលកើតរោគខ្វះសារជាតិអាហារខ្វះវីតាមីន ឬកំពុងតែស្ថិតក្នុងចន្លោះពេលទទួលទានថ្នាំប្រភេទខ្លះ គួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទាន ៕


(រូបភាពតំណាង)

អត្ថបទៈ មករា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]