យើងធ្លាប់តែបានដឹងថាគេបង្ហាត់ សត្វស្វាអោយចេះដូចមនុស្ស ដែលយើងបានឃើញនៅឯ កោះកុង សាហ្វារីវើល ដែលមានអ្នកទស្សនាជាច្រើនបាន កោតសសើរសត្វស្វា ក៏ដូចជាអ្នកបង្ហាត់ពួកវា ផងដែរ។

ហើយកាលពីពេលថ្មីៗនេះ មានប្រភពព័ត៌មានមួយបានអោយដឹងថា ការបង្ហាត់របៀបនេះ ត្រូវបានគេយកមកអនុវត្តជាមួយ សត្វខ្លាឃ្មុំចំនួន ២ ក្បាល ជាការ សាកល្បង។ អ្វីដែលគួរអោយកោតសសើរនោះ គឺការសាកល្បងនោះបាន ប្រព្រឹត្តទៅដោយភាពជោគជ័យ ហើយថែមទាំងមាន អ្នកកាសែតជាច្រើនមកធ្វើការសំភាសន៍ ទៀតផង។ តាមប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ខ្លាឃ្មុំ ២ ក្បាលនេះត្រូវបានគេបង្ហាត់នៅឯ ខេត្ត Shandong ភាគខាងកើត ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា សត្វខ្លាឃ្មុំប្រភេទនេះ កំពុងតែត្រូវបានគំរាមកំហែងយ៉ាងខ្លាំង ដោយសារតែមាន ឈ្មួញព្រៃជាច្រើនបានធ្វើការប្រម៉ាញ់ សំលាប់ដើម្បីយកប្រអប់ដៃ ក៏ដូចជាអវៈយវៈផ្សេងៗរបស់វា មកធ្វើថ្នាំបុរាណ។


ដោយ​ ​៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]