ភ្នំពេញ៖ ជាតារាសម្តែង និងជាចៅកែ សំអាងការ វ័យក្មេង កញ្ញា លី ច័ន្ទសីហា បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុងតែ ស្ថិតនៅលើទឹកដី នៃប្រទេសមហាអំណាច សហរដ្ឋអាមេរិក ជាមួយនឹង ភាពជោជ័យ ពីការច្រៀង និងសម្តែងនៅទីនោះ បន្ទាប់ពីបានឈានជើង ចាកចេញពីប្រទេសកម្ពុជា កាលពីកាលអំឡុង ពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០១៣ តាមរយៈសមាគមន៍ ខ្មែររស់នៅសហរដ្ឋអាមេរិកជា អ្នកស្ពុនស័រ (Sponsor) ធានា ដើម្បីចេញទៅសម្តែង រយៈពេល៣ខែ។

ខណៈដែល តារាសម្តែងកញ្ញា លី ច័ន្ទសីហា កំពុងតែស្ថិតនៅលើទឹកដី ប្រទេសអាមេរិក ក៏មានប្រភព បញ្ចេញមកឲ្យដឹងថា តារាសម្តែងរបស់ខ្មែរ កញ្ញា លី ច័ន្ទសីហា កំពុងតែធ្វើឲ្យ អ្នករស់នៅ សហរដ្ឋអាមេរិក មានការពេញចិត្តពេញ ថើមយ៉ាងខ្លាំង រហូតមានអ្នកខ្លះឧបត្ថម្ភ ជាវត្ថុអនុស្សាវរីយ៍ ដើម្បីជាការផ្គាប់ចិត្ត ដល់នាងផងដែរ។ ប្រភពពីអាណិកជនខ្មែរ រស់នៅ សហរដ្ឋអាមេរិក ម្នាក់បានឲ្យដឹង តាមសារអេឡិចត្រូនិច មកថា វត្តមាននៃការសម្តែង របស់កញ្ញា លី ច័ន្ទសីហា នៅទីនោះ បានធ្វើឲ្យភ្ញៀវដែលចូលរួមកម្មវិធី ក៏ដូចជាបងប្អូនខ្មែរ កំពុងរស់នៅទីនេះ មានការចេញចិត្តយ៉ាងក្រៃលែង និងទទួលបានការគាំទ្រ លើកទឹកចិត្ត ជាបន្តបន្ទាប់។

ផ្តល់បទសម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ លោក លី សុខជុន ឪពុករបស់តារាសម្តែង លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងថា ពេលនេះ កូនរបស់គាត់ សីហា ពិតជាកំពុងស្នាក់នៅ សម្តែងលើទឹកដី សហរដ្ឋអាមេរិក ដោយទទួលបាននូវភាព ជោគជ័យគ្រាន់បើ ពិតមែន។

លោក លី សុខជុន បាននិយាយបន្តថា កូនស្រីរបស់លោក បានចាកចេញពីទឹកដីប្រទេសខ្មែរ កាលពីថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីទៅសម្តែងនៅ សហរដ្ឋអាមេរិករយៈពេល ៣ខែ ទើបត្រឡប់វិល មកស្រុកកំណើតវិញ។អំឡុងពេលចេញ ទៅសម្តែង និងច្រៀងនៅអាមេរិក អស់មួយរយៈមកនេះ សីហា គឺបានទទួលការ ស្វាគមន៍ និងរាក់ទាក់ខ្លាំង ពីសំណាក់ បងប្អូនខ្មែរ រស់នៅទីនោះ។

ឪពុករបស់តារាសម្តែង លី ច័ន្ទសីហា បានបញ្ជាក់ថា "ពេលនេះកូនរបស់ខ្ញុំកំពុង តែទទួលបាន ភាពជោគជ័យ ពីការចេញទៅច្រៀង និងសម្តែងនៅលើ ទឹកសហរដ្ឋអាមេរិក ព្រោះបងប្អូន អាណិកជន ខ្មែរទីនោះមានការចេញចិត្ត និងគាំទ្រមកលើសីហា យ៉ាងខ្លាំង។ ម្យ៉ាងទៀត សីហា ក៏ទទួលបានការស រសើរ ពីអ្នករស់នៅទីនោះ ដោយសារ នាងមានទេពកោសល្យ និងសមត្ថភាព ក្នុងការសម្តែង"។

បើតាមការឲ្យដឹងពីលោក លី សុខជុន បញ្ជាក់ថា លី ច័ន្ទសីហា នឹងវិលត្រឡប់ មកពីសហរដ្ឋអាមេរិក វិញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ហើយនាង នឹងមកដល់ ស្រុកខ្មែរ នៅថ្ងៃទី២៨ ខែវិច្ឆិកា រួចហើយត្រូវទៅបង្ហាញមុខ នៅឯស្ថានទូត សហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពី ការត្រឡប់មកវិញ តាមការកំណត់៕



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]