រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូ​​គុបជ្រុង៩០ ​ពណ៌ ទឹក​សមុទ្រ ជិះផ្លូវ​​បញ្ច្រាសបានបុក​គ្នាជាមួយម៉ូតូ​​​ឃ្លីក ពណ៌ខ្មៅ​លាយ​ក្រហម ហើយ​​អ្នក​ជិះម៉ូតូ​គុបជ្រុង​នាំគ្នារត់​​ចោល​ម៉ូតូ​​​រហូត​មាន​សមត្ថកិច្ច​ មកអន្តរាគមន៍ ទើប​​ចេញ​មុខ​​​មកចរចា​វិញ ។ ហេតុការណ៍​នេះ កើតឡើង​​វេលាម៉ោង១២​ និង៣០​នាទី​រំលងអធ្រាត្រ ​ឈានចូល​ថ្ងៃទី៥ ឧសភា ​តាមបណ្តោយ​​មហាវិថី ​ព្រះមុនីរ៉េត ​សង្កាត់​ផ្សារ​ដើមគរ ខណ្ឌ​ទួលគោក។

ម្ចាស់ម៉ូតូ​គុប​បាននិយាយថា ​មូលហេតុ​ដែល ​​ពួកគេ​រត់គេចខ្លួន​​ដោយសារ​​តែខ្លាច​អ្នកឃើញ​​ហេតុការណ៍​​នាំគ្នា​​ ព្រួតវាយ ទើប​ពួក​គេ​នាំគ្នារត់ ​គេច​យករួចខ្លួន​សិន ។  ក្រោយពេល​​កើតហេតុ ​ដោយ​មានសមត្ថ​កិច្ច​​ជួយសម្របសម្រួល​​​ភាគីខាងម៉ូតូគុបជ្រុង៩០​បាន​សង​​ សំណង​​ចំនួន​៣០​ដុល្លារ ទៅម្ចាស់ម៉ូតូ​ឃ្លីកដែលរងការខូច​ខាត​ និងរបួសតិចតួច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]