រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីម្នាក់ គឺអ្នកនាងឈិន សុរ៉ាវី បានដាច់ចិត្តធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនចោល ក្រុមគ្រួសារ និងមិត្តភក្តិសិល្បករ សិល្បការិនី ជាទីស្រឡាញ់របស់នាង ហើយរហូតពេលនេះ មិនទាន់មានប្រភពណាមួយអះអាងថា ការសម្លាប់ខ្លួនរបស់តារាចម្រៀងខាងលើនេះ បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ។

គេដាក់ការសង្ស័យក្នុងភាពស្រពិចស្រពិលថា អាចបណ្តាលមកពីវិបត្តិស្នេហា ព្រោះមុនពេលចង.កសម្លាប់ខ្លួន នាងមានទំនាស់ជាមួយសង្សារ លុះដល់វេលាយប់ ក៏ស្រាប់តែគេប្រទះឃើញនាងចង.ក សម្លាប់ខ្លួនឯងបែបនេះតែម្តង ប៉ុន្តែទោះបីជាបែបណា នេះគ្រាន់តែជាប្រភពខាងក្រៅប៉ុណ្ណោះ ហើយក៏នៅមានប្រភពខ្លះៗទៀត ដែលមន្ទិលសង្ស័យថា នាងត្រូវគេធ្វើអត្តឃាត ទោះបីជាប៉ូលិសជំនាញអះអាងថា នាងសម្លាប់ខ្លួនឯងក៏ដោយ ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នោះបានបង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣ ស្ថិតចំណុចផ្ទះលែ្វងលេខ២១៤ ផ្លូវ D ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ កញ្ញាឈិន សុរ៉ាវី មានអាយុ៣៣ឆ្នាំ  នាងត្រូវបានគេស្គាល់ថា ជាតារាចម្រៀងល្បីឈ្មោះ និងមានប្រជាប្រិយភាពម្នាក់ដែរ ហើយសព្វថ្ងៃមានទីលំនៅក្នុងភូមិកើតហេតុខាងលើ សាកសពរបស់នាងត្រូវបានប្អូនស្រីប្រទះឃើញស្លាប់នៅក្នុង បន្ទប់ឡៅតឿដោយបានយកក្រណាត់អាវ ចង.កជាប់ជាមួយដំបូលឡៅតឿខាងលើ ។

ប៉ូលិសបានឱ្យដឹងថា កញ្ញាឈិន សុរ៉ាវី ស្នាក់នៅផ្ទះខាងលើជាមួយប្អូនស្រីបង្កើតរបស់នាងម្នាក់ និងប្អូនស្រីជីដូនមួយម្នាក់ទៀតផងដែរ ហើយនៅមុនពេលកើតេហតុ នាងបាននៅផ្ទះតែម្នាក់ឯង ចំណែកប្អូនស្រីបង្កើត និងប្អូនស្រីជីដូនមួយ ជាប់រវល់ចេញទៅក្រៅ ចូលដល់ផ្ទះវិញទើបមានការភ្ញាក់ផ្អើល បន្ទាប់ពីមើលឃើញបងស្រីរបស់ខ្លួនតាមទ្វារកញ្ចក់បន្ទប់ឡៅតឿចង.ក ។ ហើយក៏នាំគ្នាវាយបំបែកកញ្ចក់ទ្វារនោះចូលទៅស្រាយទម្លាក់ ក្នុងបំណងជួយសង្គ្រោះ ប៉ុន្តែពេលនោះអ្វីៗបានហួសពេលទៅហើយដោយនាងបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ ។













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]