ភ្នំពេញ ៖ អគ្គនាយិកាក្រុមហ៊ុនភីធី សូរិយាគ្រុប ត្រូវបានកម្លាំងនគរបាលខេត្ដ កណ្ដាល សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចាប់ ខ្លួននៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ ខណៈដែលជនសង្ស័យខាងលើ កំពុងធ្វើ ដំណើរតាមរថយន្ដ នៅតាមផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ដោយជាប់ពាក់ព័ន្ធពីបទ ឆបោកប្រាក់ ១ម៉ឺន៥ពាន់ដុល្លារ កាលពី ដើមខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ ។

ការចាប់ខ្លួនស្រីរូបនេះ បានធ្វើឡើង តាមដីកាបញ្ជាឱ្យចាប់ខ្លួនពីសំណាក់ចៅ ក្រមស៊ើបសួរ អមសាលាដំបូង ខេត្ដ កណ្ដាល ។

យោងតាមមន្ដ្រីនគរបាល ខេត្ដកណ្ដាល បានឱ្យដឹងថា ជនឆបោករូបនេះឈ្មោះ លោ ធីរីហ្សា ហៅធីធី អាយុជាង ៥០ឆ្នាំ ជាអគ្គ នាយិកាក្រុមហ៊ុនខាងលើ រស់នៅសង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវបានចាប់ ខ្លួនពេលជននេះ កំពុងធ្វើដំណើរតាម រថយន្ដម៉ាកកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-4663 ។

មន្ដ្រីនគរបាលរូបនេះបានបន្ដថា កាលពី ដើមខែកុម្ភៈ ឆ្នាំ២០១៣ ជនឆបោកខាងរូប នេះ បានយកប្លង់ដីទៅដាក់បញ្ចាំឱ្យភាគីជា ដើមបណ្ដឹងក្នុងតម្លៃ ១ម៉ឺន៥ពាន់ដុល្លារ ស្ថិតនៅភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់ កណ្ដាល ប៉ុន្ដែ បានគេចវេសមិនបង់ការ ប្រាក់ រហូតដល់ផុតថ្ងៃកំណត់ ។ ពេលនោះ ម្ចាស់បណ្ដឹងបានទៅនៅលើដីខាងលើ ប៉ុន្ដែ តាមពិតមិនមែនជាកម្មសិទ្ធិរបស់ជននេះ ឡើយ ទើបដាក់ពាក្យបណ្ដឹងទៅតុលាការ តាមច្បាប់ខ្លួនតែម្ដង ។ បច្ចុប្បន្នស្ដ្រីឆបោក រូបនេះ ត្រូវបាននាំខ្លួនយកទៅសួរនាំបន្ដ នៅស្នងការដ្ឋាននគរបាល ខេត្ដកណ្ដាល ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវ ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]