ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រឿង​រ៉ាវ​សេច​ក្តី​ស្នេហា​រវាង​គូស្នេហ៍​មួយគូ​ដែល​ទើប​តែ​សំពះ​ក្រាប​ ផ្ទឹម​មុខ​មេបា​ចាស់​ទុំ​​បង​ប្អូន​សាច់​ញាតិ​ទាំង​សង​ខាង​តាម​គន្លង​​ ប្រពៃណី​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​នៅវេលា​ម៉ោង​ប្រមាណ​​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​៤ ឧសភា ​២០១២ ​សាមីខ្លួន​ខាង​ស្រី​បាន​រត់​ចោល​កូន​កំលោះ​​ឱ្យ​​នៅ​កណ្តោច​កណ្តែង​ ទាំងខ្លួន​ពិការ​ជើង​ម្ខាង ។ រឿងរ៉ាវ​នេះ​​កើត​ឡើង​​នៅភូមិ​តាអុង​លិច ឃុំ​ស្វាយ​ចេក ស្រុក​ស្វាយ​​ចេក ។

​លោក​អនុ​សេនីយ៍​​ឯក ហ៊ិន សារុណ ​អធិ​ការ​រង​ស្រុក​ស្វាយ​ចេក បាន​ប្រាប់​ឱ្យដឹងថា ​កូន​ក្រមុំ​​ដែល​បាត់​ខ្លួន​​​មាន​​ឈ្មោះ​ភឿ ធារី អាយុ​២២ឆ្នាំ។ ឪពុក​ម្តាយ​កូន​ក្រមុំ​​បន្ទាប់​​ពី​បាត់​កូនបាន​មក​កាន់​អធិ​ការ​ដ្ឋាន​ នគរបាល​ស្រុក​ស្វាយ​ចេក ​ដើម្បី​​​ដាក់​បណ្តឹង​សុំ​​ឱ្យ​សមត្ថ​កិច្ច​​ជួយ​​រក​កូន​កាលពីថ្ងៃទី​​៤ ឧសភា ​២០១២ ។ ​មុន​ពេល​​បាត់​ខ្លួន​​នារី​ជា​កូន​ក្រមុំ​បាន​ជិះ​ម៉ូតូ​​ឌុប​ប្អូន​​ទៅ​ សាលា​រៀន​ ​ហើយ​មិន​ឃើញ​ត្រឡប់​​មក​ផ្ទះវិញ។ ​ដោយ​បាត់​កូន​យូរ​ឪពុក​ម្តាយ បង​ប្អូន​សាច់​ញាតិ​​បាន​នាំគ្នា​រក​គ្រប់​ទិសទី​ តែ​​រក​មិន​ឃើញ​មិន​ដឹង​​នាង​ទៅណា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]