“ពេលគេវិលមកថែរក្សា បងត្រូវឆ្ងាយពីជីវ៉ា...” ទំនុកច្រៀងដ៏ពិរោះរណ្តំមួយឃ្លា បានបន្លឺឡើង ដើម្បីកំដរអារម្មណ៍មិត្តៗយុវវ័យអោយលង់លក់ និងរីករាយជាមួយបទចម្រៀងថ្មី ប្លែកអារម្មណ៍របស់តារាចម្រៀងស្រស់សង្ហារ Cartoon EmoBee ដែលមានចំណងជើងថា “ត្រឹមមនុស្សកំដរ” កន្លងទៅនេះ។

នេះជាស្នាដៃថ្មីស្រឡាងថ្មីមួយទៀតហើយ ពីតារាចម្រៀង Cartoon EmoBee ដែលបាននិពន្ធបទភ្លេង និងទំនុកច្រៀង ដោយខ្លួនឯងផ្ទាល់ ដើម្បីបម្រើអារម្មណ៍មិត្តៗយុវវ័យ និងជាចំណងដៃសម្រាប់តបស្នងសងគុណដល់ការគាំទ្រពីសំណាក់ប្រិយមិត្តដ៏ច្រើនសន្ធឹក ដែលបានគាំទ្រ និងស្តាប់បទចម្រៀងរបស់ Cartoon EmoBee មិនដែលខាន ដែលនេះក៏ជាទឹកចិត្តជម្រុញអោយគាត់ ខិតខំបន្តស្នាដៃនេះបន្តទៅទៀត។

តើអារម្មណ៍លួចស្រលាញ់មនុស្សម្នាក់ ពិតជាពិបាកទ្រាំ មែនដែររឺទេ? តើដើម្បីបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ ទោះមានឈ្មោះត្រឹមមនុស្សកំដរ ក៏សុខចិត្តដែរ? តើការធ្វើបែបនេះ ពិតជាគ្មានការឈឺចាប់ រឺយ៉ាងណា? ដូចនេះ មានតែតារាចម្រៀង Cartoon EmoBee ម្នាក់គត់ ដែលអាចបកស្រាយ និងទម្លាយនូវអាថ៌កំបាំងទាំងនេះ នៅក្នុងបទចម្រៀងមួយបទ ខាងក្រោមដូចតទៅ៖

វីដេអូចម្រៀង៖ ត្រឹមមនុស្សកំដរ

 

ប្រភព៖ យូធូប

តារាចម្រៀង៖ Cartoon EmoBee

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]