លោក Vladimir Putin ជាមនុស្សដែលមាន ឥទ្ធិពលបំផុតមួយ នៅលើពិភពលោក ដែលមនុស្សគ្រប់គ្នាបានស្គាល់ ហើយកាលពីពេលថ្មីៗ កន្លងទៅនេះផងដែរ លោកបានជាប់ឈ្មោះ ចូលទៅក្នុងចំណោម អ្នកមានកំរិតក្បាច់គុណ កំពូលៗថែមទៀតផង។

ប្រភពព័ត៌មានបរទេស បានឲ្យដឹងថា លោកប្រធានាធិបតីប្រទេសរុស្ស៊ី ទើបតែត្រូវបាន ផ្តល់ជូននូវកំរិត ខ្សែក្រវ៉ាត់ខ្មៅ ចំនួន ៩ដាន់ នៃក្បាច់គុណ តៃក្វាន់ដូ របស់ ប្រទេសកូរ៉េខាងត្បូង ដោយលោក Choue Chung-won ផ្ទាល់តែម្តង ដែលជាប្រធាន សហព័ន្ធតៃក្វាន់ដូពិភពលោក ខណៈពេលដែលលោក Putin ធ្វើដំណើរទស្សនកិច្ច ទៅកាន់រាជធានី សេអ៊ូល នៃប្រទេស កូរ៉េខាងត្បូង។ ក្នុងនោះផងដែរ លោក Putin បានមានប្រសាសន៍ ក្នុងលក្ខណះដាក់ខ្លួន ថា រូបគាត់មិននឹកស្មានថា អាចទទួលបាន កំរិតដាន់ ខ្ពស់យ៉ាងនេះនោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្បាច់គុណ តៃក្វាន់ដូ មានកំរិតដាន់ ចាប់ពី ១ រហូតដល់ ១០ ហើយសំរាប់ការទទួលបាន កំរិតដាន់ របស់លោកប្រធានាធិបតី Putin នេះ ក៏បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលផងដែរ ព្រោះថា សូម្បីតែលោក Chuck Norris ដែលជាមនុស្សល្បីម្នាក់ និង មានកំរិតខ្សែក្រវ៉ាត់ ៨ដាន់ ក៏ត្រូវលោក ប្រធានាធិបតី Putin មានកំរិតលើសផងដែរ។

ទោះជាយ៉ាងណា ការប្រគល់កំរិតខ្សែក្រវ៉ាត់ខ្ពស់បែបនេះ ដើម្បីផ្តល់ជូននូវកិត្តិយស បើទោះបីជាលោក Putin មិនធ្លាប់បានហាត់រៀន នូវក្បាច់គុណ តៃក្វាន់ដូ នេះក៏ពិតមែន។ ប៉ុន្តែយ៉ាងណាមិញ លោក ក៏ជាអ្នកហាត់ក្បាច់គុណ យូដូ ដែលមានកំរិតខ្សែក្រវ៉ាត់ខ្មៅ ម្នាក់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលវីដេអូខាងក្រោម៖



ប្រភព huffpost

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]