ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ ផ្សារកណ្ដាលទី១ ឃាត់ខ្លួន កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាព លួចកាច់ សោ ក យកម៉ូតូជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ៣៦E0 ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ ។

នគរបាលប៉ុស្ដិ៍ផ្សារកណ្ដាលទី១ បានឱ្យ ដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះឆាយ បូផាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយម៉ូតូរបស់ជនរងគ្រោះមកវិញម៉ាក Icon ពណ៌ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ 1AF-53 33 ។ ចំណែកជនរងគ្រោះ មានឈ្មោះស្រី ពិសេស ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាមន្ដ្រី នគរបាល ស្នាក់នៅផ្ទះលេខ៣៦E0 ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ ។

នគរបាលប៉ុស្ដិ៍ផ្សារកណ្ដាលទី១ បានឱ្យ ដឹងថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បាន ដើរចេញពីវត្ដ ឧណ្ណាលោម មកម្ដុំផ្សារកណ្ដាល ដើម្បីរកទិញបាយ លុះ មក ដល់ចំណុចកើតហេតុ ស្រាប់តែឃើញ ម៉ូតូ របស់ជនរងគ្រោះចត ចោលនៅខាងមុខផ្ទះ ក៏ធ្វើសកម្មភាពកាច់ក យកតែម្ដង ។ ខណៈកំពុង កាច់ក យកនោះ ជន រងគ្រោះជាម្ចាស់ម៉ូតូ បានក្រឡេកឃើញទាន់ ហើយស្រែកចោរៗ ឮដល់ប្រជាពលរដ្ឋជិត នៅក្បែរនោះក្របួចជាប់ ហើយវាយមួយដៃ មួយជើងឡើងទ្រមខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង ចាត់ការតាមច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]