ជាធម្មតា ការថែរក្សាសម្រស់របស់អស់លោកអ្នក តែងតែជៀសមិនផុតពីការប្រើម្សៅលាបមុខ ហ្វូមលាងមុខ និង មានលេទ្រនាប់ផ្សេងៗដែលអាចជួយ បិទបាំង នូវស្នាមមុន និងមានភាពជ្រាវជ្រួញ នៅពេលដែលអ្នក មានវ័យចំនាស់បន្តិច។ ដូច្នេះហើយ សំរាប់ថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមលើកយកមកនូវ វិធីងាយៗ ក្នុងការថែរក្សាសម្រស់ របស់អ្នកអោយនៅក្មេង ជាងវ័យ មកចែកជូនប្រិយមិត្ត។ សូមប្រិយមិត្តមកធ្វើការអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។

វិធីទី១ ជៀសវាងការជក់បារី៖ បើសិនជាអ្នកកំពុងតែបន្តការជក់បារី ហើយបើសិនជាអ្នក ស្រលាញ់ស្បែក និងរាងកាយរបស់អ្នក រឺមួយក៏អ្នកចង់មានអាយុវែង និងសុខភាពល្អ ដូច្នេះពេលនេះហើយ ជាពេលដែលអ្នកត្រូវបញ្ឈប់ការជក់បារីរបស់អ្នកចោលទៅ។ ព្រោះថា បារីគ្រាន់តែជាវត្ថុម៉្យាង ដែលអាចជួយអ្នកបានតែមួយគ្រាប៉ុណ្ណោះ តែវានឹងបំផ្លាញអ្នកនៅថ្ងៃណាមួយ ជាក់ជាមិនខាន ។



វិធីទី២ គួរជៀសឆ្ងាយពីកំដៅព្រះអាទិត្យ៖ បើទោះបីជាព្រះអាទិត្យ នៅរដូវរងារដ៏ដោយ ដែលធ្វើអោយអ្នកមានអារម្មណ៏ថា មិនសូវក្តៅនិងមានកាំរស្មីUV ពីព្រះអាទិត្យនោះ ក៏អាចធ្វើអោយស្បែករបស់អ្នកប្រែប្រួល បន្តិចម្តងៗ ដែលយើងមិនអាចនឹកស្មានដល់ ប៉ុន្តែអ្នកអាចលាបឡេការពារកំដៅថ្ងៃ បើសិនជាអ្នកចាំបាច់ត្រូវទៅខាងក្រៅ ។



វិធីទី៣ រក្សាផ្ទៃមុខអោយមានភាពស្អាតជាប់ជានិច្ច៖ ធ្វើការលាងសំអាត រៀងរាល់ព្រឹកព្រលឹមក្រោយពីភ្ងាក់ពីដំណេកភ្លាម និងលាងជាមួយទឹកត្រជាក់ រៀងរាល់យប់មុនពេលចូលគេង ។ ធ្វើបែបនេះជាប្រចាំ ហើយនៅពេលដែលយើងលាងមុខរួចរាល់ហើយ យើងអាចបន្ថែមជាមួយនឹងក្រែមលាបមុខ ដែលមានគុណភាពខ្ពស់ ក្នុងការបន្តឹងស្បែកមុខ ហើយយើងអាចប្រើស្រ្កាប់(ហ្វូមដែលមានលក្ខណៈគ្រើមៗ) សំរាប់ដុសមុខពីម្តងទៅពីដងក្នុងមួយសប្តាហ៏ ដើម្បីដុសខាត់នូវកោសិកាចាស់ៗរបស់យើងចេញ ។



វិធីទី៤ ការផឹកទឹក៖ ពេលខ្លះ គឺយើងមានការពិបាកបន្តិចក្នុងការផឹកទឹកអោយបានគ្រប់គ្រាន់ ព្រោះថា អ្នកខ្លះរវល់នឹងការងារខ្លាំងពេក ។ ចូរត្រៀមទឹកនៅតាមខ្លួនជាប់ជាមួយអ្នក ហើយវានឹងអាចជួយរំលឹកអ្នក ក្នុងការផឹកទឹកអោយបានច្រើន ជាពិសេសគឺនៅពេលព្រឹកព្រលឹម ។



វិធីទី៥ គ្មានការស្មុគស្មាញ៖ យើងកើតមកគឺដើម្បីសប្បាយនឹងជីវិតយើង មិនមែនកើតមកដើម្បីយកភាពស្មុគស្មាញមកជាប់ខ្លួននោះទេ ។ ទោះបីជាភាពស្មុគស្មាញនោះ គ្មានវិធីដោះស្រាយក៏ដោយ ក៏យើងមិនត្រូវបណ្តោយខ្លួនអោយធ្លាក់ក្នុងសភាពដុនដាបនោះទេ យើងត្រូវលំហែខួរក្បាល ដោយធ្វើអ្វីផ្សេងបន្លប់ រឺនិយាយលេងជាមួយមិត្តជិតស្និទ្ធរបស់យើង ទាំងនេះនឹងអាចជាមធ្យោបាយក្នុងការដោះស្រាយបានជាក់ជាមិនខាន ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice 

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]