បុរសម្នាក់ឈ្មោះ Justin Jedlica ក្រោយពីបានឃើញមនុស្សតុក្តា Barbie និង Ken រួចមក គាត់ក៏មានបំណង ចង់ប្រែកាយខ្លួនរបស់គាត់ ឲ្យដូចទៅនឹងអ្នកនាង Valeria Lukyanova មានមុខ និងរូបរាងដូចតុក្តា Barbie។

ក្រោយពីធ្វើការវះកាត់រួចមក មុខរបស់គាត់ មើលយ៉ាងណាក៏មិនដូចតុក្តា Barbie ដែរ ហេតុដូចនេះហើយ គាត់ក៏បានប្រែគំនិត លែងចង់ធ្វើឲ្យដូចតុត្តា Barbie តែចង់ធ្វើយ៉ាងណាឲ្យដូចអ្នកនាង Valeria Luckyanova វិញម្ដង។ លោក Justin Jedlica អាយុ ៣២ឆ្នាំ គឺជាជនជាតិអាមេរិក ពិតជាចង់ក្លាយខ្លួនទៅជាតុក្តា Barbie ណាស់ តែមុខរបស់គាត់ បែរជាមើលមុនយល់ទៅវិញ គ្មានដូច Barbie សូម្បីតែបន្តិច។ គាត់បានចំណាយប្រាក់អស់ជាង ១៥០,០០០ដុល្លារ តែការវះកាត់កែសម្ផស្សបែរជា បរាជ័យទៅវិញ។

លោក Jedlica ធ្លាប់ធ្វើការវះកាត់កែសម្ផស្ស តាំពីអាយុ១៨ឆ្នាំ ដែលបានកែប្រែនូវ ឆ្អឹងថ្គាម បបូរមាត់ កំប៉េះគូទ និងថ្ពាល់។ ក្រោយមកគាត់ក៏បានវះកាត់ ពង្រីកដើមទ្រូង ឧស្សាហ៍ទៅក្លឹបកីឡា ដើម្បីរក្សារាងរបស់គាត់ ឲ្យបានតូចស្អាត។

កញ្ញា Lukyanova ក៏បានឲ្យដំបូន្មានដល់លោក Jedlicaដែរ អំពីការកែសម្ផស្សរបស់គាត់ ដោយសំដៅទៅលើបបូរមាត់របស់គាត់ គឺមានការវះកាត់ខ្លាំងពេកហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការវះកាត់របស់លោក Jedlica? 








ខាងក្រោមនេះគឺជាមនុស្សតុក្តា Barbie និង Ken

ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]