ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសបាក់ជើង ខាងស្ដាំ និង២នាក់ទៀតរបួសស្រាល ខណៈដែលពូកគេ កំពុងជិះម៉ូតូ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បុកពី ក្រោយហើយកិនអូសម៉ូតូជិត១០០ម៉ែត្រ រហូតដល់មុខសម្រស់បុប្ផា ស្ពានដែក ទើបអស់ល្បឿនទៅមុខលែងរួច កាលពីវេលាម៉ោង ២១និង២០នាទីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុច សម្រស់បុប្ផាស្ពានដែក តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញឹម ធេត ភេទប្រុសអាយុ ២០ឆ្នាំ ទី២ ឈ្មោះញឹម ភើន ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣ ឈ្មោះញឹម ខា ភេទស្រី អាយុ១៧ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខតាកែវ 1H-1004 ជិះគ្នា៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពី ជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែ មានរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-0713 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពីក្រោយ ពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ត ហើយ អូសជិត១០០ម៉ែត្រ បណ្ដាលឲ្យមនុស្សចំនួន៣នាក់ រង របួសធ្ងន់ និងស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំង ស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងអូសរថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ជើងគោក ដើម្បីរង់ចាំ ធ្វើការដោះស្រាយតាមផ្លូវច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]