រាជធានីភ្នំពេញ ៖ កម្មករសំណង់ និងកម្មកររោងចក្រ ៥នាក់ រួមទាំងមេការសំណង់ ២នាក់ទៀត ត្រូវនគរបាលប៉ុស្តិ៍ ចោមចៅ ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីពួកគេយកដុំឥដ្ឋ គប់បែកកញ្ចក់រថយន្ត កូរ៉េ១គ្រឿង នៅក្នុងដីឡូត៍វាល កាលពីវេលាម៉ោង១១ និង ៤៥នាទីយប់ថ្ងៃទី១៣ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា ជនបង្កទាំង៥នាក់មាន១-ឈ្មោះប៊ុន អាយុ២៤ឆ្នាំ ជាកម្មករសំណង់, ២-ឈ្មោះបែង អាយុ២១ឆ្នាំ ជាងសំណង់, ៣-ឈ្មោះឈួយ សីហា អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ, ៤-ឈ្មោះសុខា អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ និង៥-ឈ្មោះយួន សោភា អាយុ២១ឆ្នាំ ជាកម្មកររោងចក្រ ។

នៅមុនពេលកើតហេតុឈ្មោះប៊ុន បានហៅមិត្តភក្តិមកផឹក នៅក្នុងការដ្ឋានដែលកំពុងសាងសង់មិនទាន់រួច ដោយផឹកជុំគ្នាចំនួន៥នាក់ ហើយទិញស្រា៥ដប ក្លែមជាមួយប្រហិតចៀន និងស្វាយខ្ចី អង្គុយផឹកនៅជាន់ទី១ ខណៈពេលផឹកស្រាជិតអស់ហើយ ស្រាប់តែយកដុំឥដ្ឋ គប់ទៅលើកញ្ចប់រថយន្ត របស់អ្នកប្រហិតចៀនបណ្តាល ឱ្យបែកកញ្ចក់ផ្ទាំងខាងមុខតែម្តង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]