យើងបានប្រទះឃើញ វីដេអូដ៏គួរឲ្យសោកសង្វេគមួយ ដែលទាក់ទងនឹងការវាយប្រហារ របស់ហ្វូងសត្វក្រពើ ទៅលើហ្វូងសត្វស្វា ដែលបន្សល់ទុកនូវភាពឈឺចាប់។

យោងតាមប្រភពវីដេអូ បានឲ្យដឹងថា ដំបូងឡើងហ្វូងស្វា និងសត្វដទៃទៀត បានទៅរកទឹកផឹកនៅឯបឹងមួយ ដោយសារតែអាកាសធាតុក្ដៅខ្លាំង ធ្វើឲ្យទឹកបឹងនោះរីង នៅសល់តែភក់ ហើយនៅក្នុងទឹកនោះ មានហ្វូងក្រពើជាច្រើន ថែមទៀតផង។ យ៉ាងណាមិញ ទោះជាដឹងថា មានគ្រោះថ្នាក់យ៉ាងណាក្ដី ដោយសារតែការស្រែកទឹក ហ្វូងសត្វទាំងអស់ បានប្រថុយចុះទៅផឹកទឹក សូម្បីតែដឹងថានៅក្នុងមានក្រពើក៏ដោយ។

សំណាងអាក្រក់ ចំពោះម្ដាយកូនស្វាពីរនាក់ ដែលអង្គុយនៅមាត់បឹង ត្រូវបានសត្វក្រពើវាយប្រហារ។ មេស្វាបានខំរត់គេចខ្លួន តែកូនរបស់វាត្រូវបានក្រពើពាំ នៅនឹងមាត់ចូលទៅក្នុងបឹង ក្រោយមកវាក៏បានពាំកូនស្វាឡើងលើគោក ស្រាប់តែមានមេស្វាដ៏ធំមួយ បានចូលទៅជួយដណ្ដើមកូនស្វាចេញពីមាត់ក្រពើ។ គួរឲ្យស្ដាយណាស់ វាយឺតពេលបាត់ទៅហើយ ទោះជាស្វាដ៏ធំនោះ អាចជួយយកកូនស្វា ចេញពីមាត់ក្រពើ តែកូនស្វាបានងាប់បាត់ទៅហើយ។

តើប្រិយមិត្តមានអារម្មណ៍បែបណា ក្រោយពីទស្សនាវីដេអូឃ្លីបនេះហើយ? 



ប្រភព៖ Youtube

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]