តើអ្នកគួរធ្វើយ៉ាងណា នៅពេលដែលកូនរបស់អ្នកមិនស្ដាប់ ឬធ្វើតាមអ្វីដែលអ្នកប៉ងប្រាថ្នានោះ?

ជាការពិតណាស់ ម្ដាយឪពុកគ្រប់រូប តែងតែមានវិធីសាស្ដ្រផ្សេងៗគ្នា ក្នុងការប្រៀនប្រដៅកូនចៅរបស់ខ្លួន តែនៅក្នុងនោះ មិនពិតប្រាកដថា អ្នកទាំងនោះ មានវិធីសាស្ដ្រត្រឹមត្រូវនោះទេ។ ក៏ដូចជា កាលពីពេលថ្មីៗនេះ នៅក្នុងប្រភពអ៊ិនធើណេត បានធ្វើការបង្ហោះវីដេអូមួយ ដែលបុរសវ័យចំណាស់មួយរូប បានយកខ្សែមក វ៉ៃ និងចងដៃចងជើង កូនប្រុសរបស់ខ្លួន នៅតាមផ្លូវសាធារណៈ ហាក់ដូចជាមានសភាពជ្រុលហួសហេតុ ដោយសារតែសកម្មភាពបែបនេះ បានបំពានទៅលើសិទ្ធកុមារ។

យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើង នៅក្នុងប្រទេសចិន ដែលទីតាំងពិតប្រាកដមិនត្រូវបានបញ្ជាក់នោះទេ តែតាមរយៈសារនៅខាងក្រោមវីដេអូនេះ បានសញ្ជាក់ឲ្យឃើញថា កូនប្រុសនេះត្រូវបានបុរសជាឪពុកនេះវ៉ៃ ដោយសារតែមិនស្ដាប់បង្គាប់។

ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]