ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ត្រូវបានម្ដាយបង្កើតរបស់ខ្លួន ដុតខ្លួនប្រាណ ដោយសារតែចង់បញ្ឈឺចិត្ដស្វាមីរបស់ខ្លួន។

តាមរយៈសម្ដីប៉ូលីសបានឲ្យដឹងថា ក្មេងប្រុសនេះកំពុងតែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ក្រោយពីម្ដាយរបស់ខ្លួន បានបង្ខំឲ្យផឹកសាំង មុននឹងដុតនោះ។ ជាមួយគ្នានោះ បានឲ្យដឹងថាម្ដាយចិត្ដប្រិយផ្សៃនេះ ដែលមានឈ្មោះថា Shen Dan អាយុ ៤០ឆ្នាំ និងជាអ្នករស់នៅ Jinhua នៃខេត្ដ Zhejiang ភាគខាងកើតប្រទេសចិន បានផ្ទុះកំហឹងនឹង ប្ដីរបស់ខ្លួន និងបានជះកំហឹងទាំងនេះទៅលើកូនប្រុសខ្លួន ដែលមានឈ្មោះថា Duoduo ។ 

តាមការសើុបអង្កេត ពីអ្នកជិតខាងបានឲ្យដឹងថា គូស្នេហ៍ខាងលើនេះឈ្លោះគ្នា ដោយសារតែរឿងប្រាក់កាស។ ម្យ៉ាងវិញទៀត តាមអជ្ញាធរនៅក្នុងតំបន់ បានបន្ថែមឲ្យដឹងថា ស្ដ្រីជាម្ដាយនេះ បានបង្ខំឲ្យកូនប្រុសរបស់ខ្លួន ផឹកសាំង និងដុតភ្លើង ដែលភ្លាមៗនោះ ក្មេងប្រុសនេះក៏បានស្រែក ដោយសារតែឈឺចាប់ ខណៈពេលនោះបុរសជាស្វាមីនារីនេះ ដែលមានឈ្មោះថា Zhang Qiusheng អាយុ ៤៨ឆ្នាំ បានស្ទុះមកមើលហេតុការណ៍នេះ ដោយសារតែលឺសម្លេងឆោរឡោ។ ភ្លាមៗនោះ បុរសនេះក៏បានចូលទៅអន្ដរាគមន៍ តែបែរជាត្រូវប្រពន្ធចាក់សាំងពីលើប្ដីបន្ថែមទៀត និងដុតកូន រួមប្ដីជាមួយគ្នាតែម្ដង ដែលខណៈពេលនោះ ឪពុកនិងកូន រត់ចូលទៅក្នុងបន្ទប់ និងយកភួយមកជួយពន្លត់ភ្លើងដែលមាននៅលើខ្លួន។

តែទោះជាយ៉ាងណា ជាចុងក្រោយ អ្នកទាំងបី បានទទួលរងនូវការរលាកភ្លើង និងបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយគ្នា។ សម្រាប់ពេលនេះផ្ទាល់ ក្មេងប្រុសនេះកំពុងតែទទួលការមើលថែពី ខាងមន្ទីរពេទ្យ ក្រោយពីក្មេងប្រុសរងការរលាកភ្លើង ៣៥%នៃដងខ្លួន។ អ្វីដែលគួរឲ្យអាណិតនោះ គឺក្បាលក្មេងប្រុសរងរបួសធ្ងន់ធ្ងរជាងគេ និងមុខមានសភាពខ្មៅងងឹត ដោយសារតែរលាកភ្លើង។ 

យ៉ាងណាមិញ ក្រុមគ្រូពេទ្យ បាននិយាយថា សួតរបស់ក្មេងប្រុសនេះបានទទួលរង នូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរដូចគ្នានឹងក្បាល ដោយសារតែក្មេងនេះ ត្រូវបានបង្ខំឲ្យផឹកសាំង ហើយប្រសិនជាក្មេងនេះ អាចនៅមានជីវិតរស់នៅបាន គឺក្មេងនេះនឹងពិការភ្នែក និងមិនអាចនិយាយបាននោះទេ។ សម្រាប់ម្ដាយឪពុកក្មេងនេះវិញ អាចឆ្លងផុតពីសេចក្ដីស្លាប់ ដោយសារតែរលាកភ្លើងតែ ១៥%នៃខ្លួនប្រាណពួកគេតែប៉ុណ្ណោះ។ 

សម្រាប់ហេតុការណ៍នេះ Shen ដែលជាម្ដាយបង្ខំឲ្យកូនផឹកសាំង និងប្រើភ្លើងដុតនេះ នឹងប្រឈមមុខពីបទឧក្រិដ្ឋ។ ស្របពេលនោះ លោក Qiusheng បាននិយាយពីលើគ្រែថា ប្រពន្ធរបស់ខ្លួនចង់បញ្ឈឺលោក ដោយសារតែកូនប្រុសមួយគ្រាប់នេះ ពិតជាសំខាន់ណាស់ សម្រាប់លោក ហើយលោកបាននិយាយថា (ខ្ញុំពិតជាមិនយល់ថា ហេតុអ្វីបាននាងហ៊ានធ្វើបែបនេះ ដាក់លើកូនប្រុសបង្កើតរបស់ខ្លួននោះទេ ខ្ញុំនឹងសង្ឃឹមថា ខ្ញុំនឹងមិនជួបនាងជារៀងរហូត និងអាពាហ៍ពិពាហ៍មួយនេះ ក៏បានបញ្ចប់ដូចនេះ ក្រោយពីខ្ញុំអាចចាកចេញពីមន្ទីរពេទ្យ និងស្វែងរកមេធាវី)។

តើម្ដាយមួយរូបពិតជា ចិត្ដដាច់ធ្វើបាបកូន ដោយសារតែចង់បញ្ឈឺចិត្ដស្វាមីមែនទេ?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]