ភ្នំពេញ៖ រថយន្តទួរីសមួយគ្រឿង ដែលដឹកទំនិញ យ៉ាងសំពីងសំពោង រួមមាន នំ និងមីជាដើម ត្រូវបានកម្លាំង នគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ ប្រចាំការនៅស្ពានអាកាស ក្បាលថ្នល់ ឃាត់ពេលកំពុង ធ្វើដំណើរចូលមក រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ជិត៦ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។

មន្រ្តីនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា រថយន្តទួរីស មួយគ្រឿងនេះ ធ្វើដំណើរចេញពីខេត្តតាកែវ ដោយដឹកទំនិញ យ៉ាងសំពីងសំពោង ស្ទើរមើល រថយន្តមិនឃើញ។

មន្រ្តីនគរបាលចរាចរ បានបន្តទៀតថា សម្រាប់ការដឹក ជញ្ជូនខាងលើនេះ ហួសពីច្បាប់បានកំណត់ ហើយអ្វីដែលគួរឲ្យ មានការព្រួយបារម្ភនោះ គឺអាចបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយប្រការណាមួយ ។

បច្ចុប្បន្ន រថយន្តខាងលើ ត្រូវបានកម្លាំង នគរបាលចរាចរជើងគោក នាំយកទៅរក្សាទុក នៅការិយាល័យ ចរាចរជើងគោក ដើម្បីរង់ចំាឲ្យម្ចាស់ចូល ខ្លួនទៅបង់ការ ផាកពិន័យ ឫមួយធ្វើកិច្ចសន្យា ឈប់ដឹកទំនិញ ដែលមានចំនួនច្រើនបែបនេះ តទៅទៀត។

យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន បានធ្វើការរិះគន់ចំៗ ចំពោះចំណាត់ការ គ្មានប្រសិទ្ធភាព របស់កម្លាំងសមត្ថកិច្ច នៅតាមផ្លូវជាតិ ដែលរថយន្តមួយគ្រឿងធ្វើដំណើរឆ្លងកាត់ ជាហេតុនាំអាចចូលមករាជធានីភ្នំពេញ បានយ៉ាងដូច្នេះ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]