-កម្មករ និងព្រះសង្ឃ ជាង៣០នាក់ត្រូវ បានដោះលែង

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការសាកសួរ និងធ្វើការស្រាវជ្រាវតាមជំនាញរបស់ខ្លួនរួច មក ជនសង្ស័យពីរ នាក់ ដែលជាប់ពាក់ព័ន្ធ និងការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិ របស់សមត្ថកិច្ច នៅក្នុងព្រឹត្ដិការណ៍ នៃការផ្ទុះ អំពើហិង្សា ដាក់គ្នា រហូតដល់គប់ដុំថ្ម បាញ់គ្រាប់បែក ផ្សែង និងដុតរថយន្ដ ម៉ូតូ អស់៤គ្រឿងនៅ មុខ វត្ដស្ទឹងមានជ័យរួចមក ជនសង្ស័យពីរ នាក់ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនរួម ទាំងព្រះសង្ឃជិត ៤០នាក់ ត្រូវបានបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលអ្នក ផ្សេងទៀត ត្រូវបានសមត្ថកិច្ចអប់រំនិងធ្វើ កិច្ចសន្យាជាមួយអាណាព្យាបាលរបស់ខ្លួន រួចអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនសង្ស័យ ទាំងពីរនាក់ ដែលសមត្ថកិច្ចរៀប ចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នោះ រួមមាន ទី១ ឈ្មោះ មាស នន់ អាយុ ១៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុង កុដិលេខ២ វត្ដស្ទឹងមានជ័យ ទី២ ឈ្មោះ វ៉ាន់ នី វណ្ណៈ អាយុ១៩ឆ្នាំ មុខរបរអ្នកដឹកខ្សាច់ ស្នាក់នៅកន្លែងលក់ខ្សាច់ យីហោគីឡុង ស្ថិត នៅគល់ ស្ពានស្ទឹងមានជ័យ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌរូបនេះបានបន្ដ ទៀតថា មនុស្ស៣១នាក់ ដែលខ្លះជាកម្មករ រោងចក្រកាត់ដេរ អេសអិល ត្រូវបានដោះ លែងឱ្យត្រឡប់ទៅវិញ ខណៈដែលព្រះសង្ឃ ទាំង៧អង្គ ត្រូវបានព្រះចៅអធិការ វត្ដស្ទឹង មានជ័យ មកធានា រួចហើយអនុញ្ញាតឱ្យ ត្រឡប់ទៅវិញ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក្រោយពីមានការតវ៉ាប្រមូលផ្ដុំ គ្នាទាំងឧបាសក និងព្រះសង្ឃជាង២០០នាក់ ទៅតវ៉ានៅមុខ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ទាមទារឱ្យមានការដោះលែងមនុស្ស ទាំងអស់នេះ ។

គួរបញ្ជាក់ថា ចាប់តាំងពីព្រឹករហូតដល់ តរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ មានករណីផ្ទុះអំពើហិង្សា មួយ បានកើតឡើង យ៉ាងខ្លាំង នៅមុខវត្ដស្ទឹងមានជ័យ នឹងនៅ លើស្ពានស្ទឹងមានជ័យ រវាងក្រុមកម្មករនៃ រោងចក្រអេសអិល និងក្រុមសមត្ថកិច្ចទាំង នគរបាល និងអាវុធហត្ថជាច្រើនរយនាក់ រហូតដល់ការប្រើ ដុំថ្មគប់ ការបាញ់គ្រាប់បែក ផ្សែង និងដុតបំផ្លាញរថយន្ដនិងម៉ូតូរបស់ សមត្ថកិច្ចអស់៤គ្រឿងទៀតផង។

ដំបូងឡើយ និងមុនពេលឈានទៅដល់ ការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរខាងលើនេះ បាន កើតឡើងនៅ ពេលដែលក្រុមកម្មករកម្មការិនី រោងចក្រអេសអិលជាច្រើននាក់ ដង្ហែក្បួន បំណងឆ្ពោះទៅភូមិ គ្រឹះសម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយអន្ដរាគមន៍ដោះស្រាយបញ្ហា របស់ពួកគេ ដែលបានអូសបន្លាយ អស់ជា ច្រើនខែមកនោះ ជាមួយថៅកែរោងចក្រ។ ដើម្បីរាំងខ្ទប់ការដង្ហែក្បួន របស់ក្រុមកម្មករ នៃរោងចក្រ អេសអិល ដែលគេដឹងថា មាន ការគាំទ្រពីសហជីពស៊ីខៅឌូ របស់លោកអាត់ ធន់ ឆ្ពោះទៅភូមិគ្រឹះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្លាំងនគរបាលជាច្រើននាក់មក ធ្វើការរាំងតាមរយៈការបាំង រថយន្ដពន្លត់អគ្គិ ភ័យ ដើម្បីកុំឱ្យពួកគេអាចធ្វើដំណើរទៅមុខ រួច ប៉ុន្ដែដោយសារតែកំហឹងចាប់ផ្ដើមពុះ កញ្ជ្រោលធ្វើឱ្យពួកគេ រុញច្រានដាក់សមត្ថ កិច្ច បង្កើតជាភាពរញ៉េរញ៉ៃ រហូតដល់មាន ការចូលរួមស្រែក តវ៉ាពីព្រះសង្ឃ និងមនុស្ស នៅតំបន់នោះ ភាគច្រើនជាក្រុមក្មេងស្ទាវ រហូតដល់យកដុំថ្មគប់មក លើសមត្ថ កិច្ច ហើយ បណ្ដាលឱ្យជាច្រើននាក់រងរបួស ខណៈដែល អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ និងស៊ីធីអ៊ិន ព្រមទាំងកាសែតបរទេស បានទទួលរងនូវ ទម្ងន់ដុំថ្ម បណ្ដាល ឱ្យរងរបួសទៀតផង ។ ដោយសារតែការបាញ់ទឹករបស់សមត្ថកិច្ច របស់ទៅលើក្រុមបាតុករមិនអាចទៅរួច ទើប បង្ខំឱ្យសមត្ថកិច្ចដកថយធ្វើឱ្យក្រុមបាតុករបុក ចូលកាន់តែខ្លាំង ហើយគប់ដុំថ្មយ៉ាងច្រើន ។ ដើម្បីទប់ទល់ស្ថានភាពបែបនេះ កម្លាំង នគរបាលនិងកម្លាំងអាវុធហត្ថ បានបន្ថែម កម្លាំង ចេញទៅទប់ ទល់ រហូតដល់ការប្រើ ប្រាស់គ្រាប់បែកផ្សែងបាញ់ទៅលើក្រុមបាតុករ បណ្ដាលឱ្យពួកគេបែកហ្វូង ទើបធ្វើឱ្យ សមត្ថកិច្ចអាចចូលទៅឆែកឆេរតាមលំនៅ ឋាន នឹងនៅតាមកុដិវត្ដស្ទឹងមានជ័យ រួច ឃាត់ខ្លួន បានជិត៤០នាក់ បូករួមទាំងព្រះ សង្ឃផងដែរ ។

ជាមួយគ្នានេះ នៅក្នុងការប៉ះទង្គិច របស់ ក្រុមបាតុកម្មនិងកម្លាំងសមត្ថកិច្ច បានធ្វើឱ្យ ស្ដ្រីលក់បាយម្នាក់ នៅមុខវត្ដស្ទឹងមានជ័យ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយ ត្រូវបានកម្លាំងសមត្ថកិច្ចនិង អាជ្ញាធរពាក់ ព័ន្ធ បង្កើតគណៈកម្មការចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ។

ចំពោះ អំពើហិង្សា ដែលកើតឡើងរវាង ពីរភាគី និងមានការលួចចូលបន្លំពីសំណាក់ ក្រុមទី៣នោះ បានធ្វើ ឱ្យមន្ដ្រីនគរបាល៥នាក់ ត្រូវបានពួកគេចាប់យកទៅឃុំខ្លួន ធ្វើជាចំ ណាប់ខ្មាំង នៅក្នុងកុដិទៀតផង ប៉ុន្ដែត្រូវបាន រំដោះមកវិញ ដោយសុវត្ថិភាព ។

ជុំវិញករណីខាងលើនេះ ស្នងការរង និង ជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានប្រាប់ក្រុមអ្នកកាសែត ថា ជនសង្ស័យទាំងពីរ គឺជា ក្រុមទី៣ បាន ចូលមកតវ៉ា ហើយគប់មកលើសមត្ថកិច្ចនិង បំផ្លាញទ្រព្យសម្បត្ដិរបស់សមត្ថកិច្ច មាន រថយន្ដនិងម៉ូតូ ដែលត្រូវចាប់បញ្ជូនទៅកាន់ តុលាការ ។

យ៉ាងណាក៏ដោយលោកជួន ណារិន្ទ បញ្ជាក់ ថា ការចោទប្រកាន់លើជនទាំងពីរនាក់នេះ គឺអាស្រ័យលើ ព្រះរាជអាជ្ញានិងចៅក្រម។ ដោយឡែកព្រះសង្ឃ ដែលត្រូវចាប់ខ្លួនត្រូវ បានលោកអះអាងថា ខាងមន្ទីរ ធម្មការនិង សាសនា រាជធានីភ្នំពេញ រួមជាមួយព្រះចៅ អធិការវត្ដមកធានា យកព្រះសង្ឃទាំងនោះ ត្រឡប់ទៅវិញ ហើយការដាក់ទោសពិន័យ តាមផ្លូវសង្ឃ យ៉ាងណានោះគឺអាស្រ័យលើ ថ្នាក់ដឹកនាំព្រះ សង្ឃ ។ សម្រាប់សពស្ដ្រីលក់ បាយ ដែលស្លាប់ពេលប៉ះទង្គិចគ្នារវាងក្រុម បាតុករនិងកម្លាំងសមត្ថកិច្ច ត្រូវបានលោក ជួន ណារិន្ទ ថ្លែងថា សមត្ថកិច្ចនិងអាជ្ញាធរ ពាក់ព័ន្ធបានបង្កើតគណៈកម្មការមួយ ដើម្បី ចុះទៅធ្វើការស៊ើបអង្កេត និងស្រាវជ្រាវលើ ករណីនេះ ។

ជាមួយគ្នានេះ សពស្ដ្រីរងគ្រោះ ត្រូវបាន អភិបាលរាជធានីភ្នំពេញ តាមរយៈអាជ្ញាធរ ខណ្ឌមានជ័យនាំយក ថវិកា ៥លានរៀលទៅ ឧបត្ថម្ភបុណ្យសព ខណៈដែលមន្ដ្រីនគរបាល ដែលរងរបួស ក្នុងការប៉ះទង្គិចគ្នា រហូតដល់ ជាង៤០នាក់ ក៏ទទួលបានការចុះសួរសុខទុក្ខ និងឧបត្ថម្ភពីថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំ ពេញ អគ្គស្នងការនគរបាលជាតិ និងក្រសួង មហាផ្ទៃផងដែរ៕































បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]