ភ្នំពេញ ៖ សពទារកម្នាក់ ដែលមានអាយុ មិនទាន់គ្រប់មួយខួបផង ត្រូវបានគេប្រទះ ឃើញអណ្ដែតនៅក្នុងទឹកទន្លេមេគង្គម្ដុំកៀន ឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ ដោយគេសង្ស័យថា ឪពុកបង្កើតរបស់ គេ គឺជាអ្នកបោះចូលទឹកទន្លេ ដើម្បីសម្លាប់ ចោល បន្ទាប់ពីឪពុកម្ដាយរបស់ទារកបាន កើតមានជម្លោះ រហូតឈានដល់ការប្រកាស លែងលះគ្នាបានពីរបីថ្ងៃរួចមក ។

សពទារកខាងលើនេះ ត្រូវបានអ្នកស្រុក ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ នេះ ស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុងភូមិ កៀនឃ្លាំង សង្កាត់ជ្រោងចង្វារ ខណ្ឌឫស្សី កែវ ។

ប្រភពព័ត៌មានពីអ្នកស្រុកបានឱ្យដឹងថា នៅមុនប្រទះឃើញសពទារកខាងលើ ពួកគេ បានធុំក្លិនស្អុយ ហើយក៏នាំគ្នារកមើល ស្រាប់ តែឃើញសាកសពទារកអណ្ដែតនៅក្នុងទឹក ក៏នាំគ្នាអូសទាញឡើងមកលើច្រាំង ដើម្បី ហៅសមត្ថកិច្ចមកធ្វើការត្រួតពិនិត្យមើល ។

ក្រោយពីមានការភ្ញាក់ផ្អើល ករណីឃើញ សពទារកអណ្ដែតទឹកខាងលើនេះ ក៏បានលេច ឮព័ត៌មានដល់ស្ដ្រីម្នាក់ ដែលទៅធ្វើការ ពិនិត្យមើលដែរនោះ ទើបដឹងថា ជាកូនប្រុស របស់ខ្លួន តែមិនដឹងថា តែមិនដឹងថា ស្លាប់ ដោយសារមូលហេតុអ្វីនោះទេ តែក្រោយ មកទើបស្ដ្រីជាម្ដាយធ្វើការសន្និដ្ឋានថា ករណី កូនប្រុសរបស់ខ្លួនស្លាប់នេះ សង្ស័យឪពុក របស់គេ ដែលត្រូវជាប្ដីរបស់ខ្លួនជាអ្នក សម្លាប់ ដោយសារតែពួកគេ ទើបនឹងឈ្លោះ ធ្វើការលែងលះគ្នាហើយ ។

ស្ដ្រីដែលអះអាងថាជាម្ដាយ បានប្រាប់ ថា ខ្លួនមានឈ្មោះយ៉ាត ចំប៉ា អាយុ២៣ឆ្នាំ មានមុខរបរជាមេផ្ទះ មានទីលំនៅភូមិព្រែក ក្របៅ៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ ចំណែកសពទារកជាកូន មានឈ្មោះរុំ ផាន់ណា ហៅរាជ អាយុទើប តែបាន៨ខែប៉ុណ្ណោះ ។ ពាក់ព័ន្ធទៅនឹងករណីស្លាប់នេះ ស្ដ្រីជា ម្ដាយបានអះអាងថា រូបនាងមានញប្ដីឈ្មោះ ហ៊ុន រ៉ុម អាយុ២៦ឆ្នាំ មានមុខរបរជាចុង ភៅនៅភោជនីយដ្ឋានក្រុងកម្ពុជា ដែលមាន ទីតាំងនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ហើយមានស្រុកកំណើតនៅស្រុកព្រះ ស្ដេច ខេត្ដព្រៃវែង ។

ស្ដ្រីរូបនេះបានបន្ថែម ថា ពួកគេទាំងពីរនាក់ក្រោយពីរៀបការយក គ្នាជាប្ដីប្រពន្ធកាលណាមក ក៏បានបង្កើតកូន ប្រុសម្នាក់ខាងលើនេះ តែពេលថ្មីៗនេះ ពួក គេចេះតែមានជម្លោះនឹងគ្នា ដោយសារតែ ខ្លួនដឹងថា ប្ដីមានស្រីនៅខាងក្រៅរហូតដល់ កាលពី៣ថ្ងៃមុន ពួកគេមានជម្លោះយ៉ាងខ្លាំង រហូតដល់ធ្វើការសុំលែងលះនៅសាលាឃុំ ថែមទៀតផង ហើយក្រោយលែងលះគ្នាត្រឹម សាលាឃុំ បុរសជាប្ដីក៏បានធ្វើដំណើរមកភ្នំ ពេញបាត់អស់ទៅ ។

លុះនៅថ្ងៃទី១២ ខែ វិច្ឆិកា រូបនាងបានពរកូនប្រុសមកតាមរក ជួបបុរសជាប្ដីនៅភ្នំពេញ ហើយក៏មានការ ជជែកគ្នា អំពីការបែងចែក កូនប្រុស ហើយ ដោយសារតែរូបនាង មិនមានលទ្ធភាពចិញ្ចឹម កូន ក៏បានប្រគល់កូនប្រុសនេះទៅឱ្យប្ដីជា អ្នកចិញ្ចឹម ហើយប្ដី ក៏ព្រមទទួលយកទៅ ចិញ្ចឹម ដោយមុននឹងប្រគល់កូនឱ្យប្ដី ពួកគេ ទាំងបី បាននាំគ្នាទៅថតរូបជុំគ្នា ទុកជាអនុ ស្សាវរីយ៍ថែមទៀតផង ទើបបែកចេញពីប្ដី និងកូន វិលត្រឡប់ទៅផ្ទះវិញ ។ លុះស្រាប់ តែនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា មានគេ ទូរស័ព្ទប្រាប់ថា កូនប្រុស របស់ស្លាប់អណ្ដែត ទឹកនៅភូមិកៀនឃ្លាំង ទើបនាងនឹងម្ដាយធ្វើ ដំណើរទៅមើល ដឹងថា ជាកូនប្រុសរបស់នាង ប្រាកដមែន ។

ពាក់ព័ន្ធនឹងការស្លាប់របស់ទារកខាងលើ នេះ ស្ដ្រីជាម្ដាយបានធ្វើការអះអាងថា ប្រាកដ ជាប្ដីរបស់ខ្លួនជាអ្នកសម្លាប់កូនដោយបោះ ចូលទៅក្នុងទឹកទន្លេហើយ ។ ប៉ុន្ដែការចោទ ប្រកាន់ខាងលើនេះ គេនៅមិនទាន់ធ្វើការអះ អាងជាផ្លូវការនៅឡើយនោះទេ ដរាបណា គេមិនទាន់រកប្ដី និងត្រូវជាឪពុកឃើញ ដើម្បី ធ្វើការសួរនាំឱ្យបានច្បាស់លាស់ទេនោះ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថ កិច្ចបានចុះពិនិត្យសាកសព និងសាកសួរស្ដ្រី ជាម្ដាយរួចហើយ ដើម្បីស្វែងរកបុរសជាឪ ពុក សួរនាំឱ្យបានច្បាស់លាស់ពីករណីកូន ស្លាប់អណ្ដែតទឹកខាងលើនេះ ថាតើជារឿង ឧប្បត្ដិហេតុ ឬក៏ជាករណីឃាតកម្មបោះកូន ខ្លួនឯងទៅក្នុងទឹកទន្លេ ដើម្បីសម្លាប់កុំឱ្យជាប់ ដៃជាប់ជើង ខណៈខ្លួនលែងលះប្រពន្ធ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]