យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ករណីឪពុកចាប់រំលោភកូនឯង ត្រូវបានបែកការណ៍ ក្រោយពីកូនស្រី ដាក់កាមេរ៉ា Webcam របស់កុំព្យូទ័រ លួចថតនូវសកម្មភាព បំពាន របស់ឪពុកខ្លួន ទុកសំរាប់ធ្វើជាភស្តុតាង រួចមក។

ឪពុកតិរច្ឆាន រំលោភកូនឯងរូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួន និង ញាត់គុក ក្រោយពីជនល្មើស បានរំលោភបំពានផ្លូវភេទ កូនស្រីខ្លួនឯង អាយុ ១៤ឆ្នាំ អស់ជាច្រើនខែរួចមក។ ជនល្មើសជាឪពុកនេះ ត្រូវបានជាប់ទោសពីបទ រំលោភសេពសន្ថវះ លើក្មេងស្រី មិនទាន់គ្រប់អាយុ វ័យ ១៤ឆ្នាំ ដែលត្រូវជាកូនរបស់ខ្លួន។ យ៉ាងណាមិញ ពេលនេះ វីដេអូឃ្លីប ដែលថតបាន ដោយកូនកាមេរ៉ា នឹងក្លាយជាភស្តុតាងយ៉ាងសំខាន់ សំរាប់កាត់ទោស ឪពុកទុរយស រូបនេះ។

បើយោងតាមសំដី របស់មេធាវី បានឲ្យដឹងថា ការបំពានផ្លូវភេទ លើកូនស្រីខ្លួនឯង បានកើតឡើង ក្នុងខណៈពេល ដែលជនល្មើស បាត់បង់ការងារ និង លែងលះជាមួយប្រពន្ធខ្លួន ។ ពេលនេះ ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់កន្លែងមានសុវត្ថិភាព រួចហើយ។ ក្នុងនោះផងដែរ ប៉ូលីស កំពុងធ្វើការស៊ើបអង្កេតបន្ថែម ផងដែរ ដើម្បីរកមើលថា តើជនល្មើស មានបានប្រព្រឹត្តអំពើ បំពានធ្វើបាប លើស្រ្តីជាប្រពន្ធខ្លួន ដែរឬក៏យ៉ាងណា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?


(រូបភាពតំណាង)

ប្រភព បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]