រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ និយាយ​លែង​ដឹង​ខុស​ត្រូវ​បើក​ម៉ូតូ​វី​វ៉ា​ ពណ៌​ក្រហម ដួលតែ​ម្នាក់ឯង​បែក​មុខ​បែក​មាត់ ហើយ​ពេល​អ្នកកាសែត​ទៅ​ថត បែ​រជា​​សុំ​​ទៅ​ផ្ទះ​​ជា​មួយ​ផង​ទៅវិញ។ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោ​ង១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៥​ ឧសភា​ ២០១២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។

បុរស​រង​គ្រោះ​មិន​ប្រាប់​អត្ដសញ្ញាណ​របស់​ខ្លួន​នោះ​ ទេ គិតតែ​និយាយ​ម្នាក់​ឯង​របៀបរ​វើរ​វាយលែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ។ ​ប៉ុន្ដែ​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​មុន​ពេល​​ កើតហេតុបុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​វី​វ៉ា​ពណ៌​ក្រហម តាម​បណ្ដោយ​ផ្លូវ​ទេព​ផ​ន​​ពី​លិច​ទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ដួល​​ត្រឡប់ត្រឡិន​តែ​ម្នាក់ឯង បណ្ដាល​ឱ្យ​បែក​មុខមាត់​ហូរ​ឈាម​កក្លាក់៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]