ក្មេងស្រីជនជាតិ ឥណ្ឌា វ័យ ១៤ឆ្នាំម្នាក់ មានឈ្មោះ Nirmala Toppo បានក្លាយជាវីរនារី ប្រចាំទីក្រុង Rourkela ស្ថិតនៅក្នុងរដ្ឋ Odisha ប្រទេសឥណ្ឌា ក្រោយពីរូបនាង បានជួយបញ្ចៀស នូវការរុករានឈ្លានពាន ពីសំណាក់សត្វដំរី ព្រោះថា នាងអាចនិយាយ អោយសត្វដំរីទាំងនោះ ស្តាប់យល់បាន។

សត្វដំរី តែងតែចូលមក កន្លែងដែលមានមនុស្សរស់នៅ បង្កការភ័យខ្លាចជាខ្លាំង សំរាប់អ្នកនៅទីនោះ ហើយមន្ត្រីមានសមត្ថកិច្ច ក៏មានការលំបាក ក្នុងការទប់ទល់ ជាមួយនឹង ពួកសត្វដំរី ដែលចេញមកពីព្រៃ ទាំងអស់នោះផងដែរ ប៉ុន្តែគ្រប់យ៉ាង បានមានសភាព ល្អប្រសើរ នៅពេលដែលក្មេងស្រីរូបនេះ នាងជួយនិយាយជាមួយនឹង សត្វដំរី អោយពួកវា វិលត្រឡប់ចូលព្រៃវិញបាន។

ក្មេងស្រីរូបនេះ នាងបានចាប់ផ្តើម រៀននូវបច្ចេកទេស ក្នុងការដេញសត្វដំរី ដោយការនិយាយទៅកាន់ពួកវា ក្រោយពីម្តាយរបស់នាង ត្រូវបានសត្វដំរី សម្លាប់រួចមក។ រូបនាងបានប្រាប់ ឲ្យដឹងទៀតផងដែរថា ជាដំបូងនាងធ្វើការបន់ស្រន់ជាមុនសិន បន្ទាប់មក ទើបចាប់ផ្តើមនិយាយទៅកាន់ ហ្វូងសត្វដំរីទាំងនោះ ដែលបានឈ្លានពានចូលមកក្នុង ដែនមនុស្សរស់នៅ។ ក្រោយពីសត្វដំរី បានយល់ពីអ្វីដែលនាង និយាយទៅកាន់ពួកវាហើយនោះ សត្វដំរីទាំងនោះ ក៏បានវិលចូលទៅក្នុងព្រៃវិញ បាត់អស់ទៅ ដោយមានរូបនាងផ្ទាល់ ជាអ្នក ដើរតាមមើលពីក្រោយ ដើម្បីប្រាកដថា ពួកវាត្រឡប់ទៅវិញ។

នេះពិតជារឿងមួយដែលមិននឹកស្មានដល់ផងដែរ រហូតមានគេ ដាក់រហ័សនាមឲ្យនាងថា ក្មេងស្រី Tazan ដែលឈ្មោះនេះ ជាឈ្មោះ របស់តួអង្គបុរសម្នាក់ នៅក្នុងរឿង ដែលរស់នៅក្នុងព្រៃ អាចនិយាយជាមួយសត្វបាន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?







ប្រភព oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]