យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទីក្រុង New York បានបំបាក់មុខ ទីក្រុង Chicago ដោយដណ្តើមដំណែង “អគារខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក”។

អគារពាណិជ្ជកម្មមួយ មានឈ្មោះថា One World Trade Center ស្ថិតនៅក្នុងទីក្រុង New York បានក្លាយជាអគារ ដែលខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ខណៈអគារដែលមានឈ្មោះថា Willis Tower របស់ទីក្រុង Chicago នឹងត្រូវខ្ទាតចេញពីដំណែង “អគារខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក” នេះបើយោងតាមសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារ ដោយក្រុមប្រឹក្សានៅ Tall Buildings និង Urban Habitat។

គួរបញ្ជាក់ផងដែរថា អគារ Willis Tower ស្ថិតក្នុងទីក្រុង Chicago មានកំពស់ត្រឹមតែ ១,៤៥១ ហ្វីត (៤៤២.១ ម៉ែត្រ) ប៉ុណ្ណោះ ខណៈអគារពាណិជ្ជកម្ម One World Trade Center ស្ថិតក្នុងទីក្រុង New York មានកំពស់រហូតដល់ទៅ ១,៧៧៦ហ្វីត (៥៤១.៣ម៉ែត្រ) ខ្ពស់ជាង ៩៩.២ម៉ែត្រ។

អគារ Willis Tower ស្ថិតក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក៖

  • ចាប់ផ្តើមសាងសង់ ១៩៧០
  • សាងសង់រួចរាល់ ១៩៧៣
  • មានកំពស់ ១,៤៥១ ហ្វីត (៤៤២.១ ម៉ែត្រ)
  • មាន ១០៨ជាន់
  • ឈ្មោះដើម Sears Tower (ពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ២០០៩)
  • ជាប់ឈ្មោះជា “អគារខ្ពស់បំផុតនៅលើពិភពលោក ពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៩៨

អគារ One World Trade ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក៖

  • ចាប់ផ្តើមសាងសង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦
  • សាងសង់រួចរាល់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
  • ចាប់ផ្តើមបើក នៅដើមឆ្នាំ២០១៤
  • ថវិការសរុបក្នុងការសាងសង់ ៣.៩ពាន់លានដុល្លារអាមេរិក
  • មានកំពស់ ១,៧៧៦ហ្វីត (៥៤១.៣ម៉ែត្រ)
  • មាន ១០៤ជាន់
  • ជាប់ឈ្មោះជា “អគារខ្ពស់បំផុតនៅសហរដ្ឋអាមេរិក" នៅថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៣

អគារ Willis Tower

អគារ One World Trade

ប្រភព ៖ CNN & Wiki

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]