ប្រជាជនចិនភាគច្រើន មានជំនឿយ៉ាងមុតមាំ លើរឿងហុងស៊ុយ និង ជោគជតារាសី របស់ខ្លួន ទើបហេតុនេះហើយ ពួកគេតែងតែ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទម្លាប់ ក៏ដូចជា វិធីសាស្ត្រផ្សេងៗ និង ជឿទៅលើ រឿងអរូបី ជាច្រើនតៗគ្នា ផងដែរ ប៉ុន្តែក្នុងន័យនេះ មិនមែនចង់បញ្ជាក់ថា ពួកគេធ្វើនូវរឿង គ្មានបានការនោះទេ មិនដូច្នោះទេ មិនមែន មានអ្នកមានជំនឿ យ៉ាងច្រើនលើសលុប សូម្បីក្នុងស្រុកខ្មែរ ក៏មានមិនតិចនោះដែរ ដែលពួកគេសុទ្ធសឹង តែមានខ្សែស្រឡាយកាត់ចិន។

យ៉ាងណាមិញ គេហទំព័រមួយរបស់ចិន បានធ្វើការចុះផ្សាយ នូវរូបភាព មួយចំនួន បង្ហាញពីក្រដាសប្រាក់យ័ន របស់ចិន យ៉ាងច្រើន សន្ធឹកសន្ធាប់ ត្រូវបានគេយកមកតម្រៀបគ្នា យ៉ាងមានរបៀបរៀបរយ នៅក្នុងកញ្ជើជាច្រើន។ ប្រភពព័ត៌មាន ក៏បានឲ្យដឹងទៀតដែរថា នៅក្នុងរូបភាព ទាំងអស់នេះ ចង់បង្ហាញពី ជំនូនភ្ជាប់ពាក្យ របស់បុរសម្នាក់ ដែលគាត់ ជាអ្នកមានទ្រព្យស្តុកស្តម្ភ ម្នាក់ នៅក្នុងទីក្រុង Zhejiang ប្រទេសចិន។ ដោយហេតុតែ មានជំនឿនោះ បុរសរូបនេះ បានរៀបចំជំនូន តាមបែបបុរាណចិន និង យកចិត្តទុកដាក់លើ ចំនួនលេខ របស់ទឹកប្រាក់ ថែមទៀតផង ដោយក្នុងនោះ គាត់កំណត់យកលេខ ៨ ទាំងអស់ ចំនួន ៨,៨៨៨,៨៨៨ (១,៤៥៩,២៧៩ ដុល្លារអាមេរិក)៕

តើប្រយមិត្តយល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោម៖









ប្រភព shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]