ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ គេហទំព័រ LookingTODAY បានចុះផ្សាយអត្ថបទព័ត៌មានជុំវិញ រឿងទំនាក់ទំនងជីវិត ស្នេហាឯកជន ខាងក្រៅឆាក របស់តារាចម្រៀងប្រុសវ័យក្មេង លោក នីកូ ជាមួយនារីវ័យក្មេងម្នាក់ ដែលគេស្គាល់ថា ជាកូនលោកធំមានទ្រព្យស្តុក ក្នុងស្រុកខ្មែរ។ ប៉ុន្តែ ក្រោយពីបានដឹង និងអានព័ត៌មាននេះរួចមក តារាចម្រៀង នីកូ ក៏បានចេញមុខបដិសេធ និង ច្រានចោល ចំពោះការលើកឡើងនេះ ថាពុំមែនជារឿងពិតនោះឡើយ។

បើតាមប្រភពលេចឮ ចេញពីមជ្ឈដា្ឋនមហាជន បាននិយាយខ្សឹបខ្សៀវគ្នាថា ថ្មីៗនេះគឺ មាននារីវ័យក្មេងប្លែក មុខស្រស់ស្អាតម្នាក់តែង មកចាំបណ្តើរបុរសរូបសង្ហា តារាចម្រៀងសក់បះ លោក នីកូ ចេញទៅក្រៅយ៉ាងស្និទ្ធស្នាល។ ទន្ទឹមនឹងនេះ មានអ្នកខ្លះក៏ធ្លាប់បានឃើញ អ្នកទាំងពីរ ឡើងផ្សាទំនើបៗ ជាមួយគ្នាជាញឹកញាប់ផងដែរ។ ភាពស្និទ្ធស្នាលរវាង លោក នីកូ ជាមួយនឹងនារីវ័យក្មេងម្នាក់នោះ ត្រូវបានគេដាក់ការសន្និដ្ឋានថា ជាការចាប់ផ្តើមសាងស្នេហ៍ ដំបូងពីការស្វែង យល់ចិត្តគ្នារបស់គូស្នេហ៍ ទាំងពីរនាក់នេះ។ ប៉ុន្តែព័ត៌មាន នេះត្រូវបានលោក នីកូ ច្រានចោលទាំងស្រុង។

ឆ្លើយឆ្លងជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០ ១៣នេះ តារាចម្រៀង កំពុងទទួលបាន ការគាំទ្រ ពីមិត្តយុវវ័យលោក នីកូ បាននិយាយដោយ បញ្ចេញសំណើចមួយៗ មកថា "បាទ…បង! ខ្ញុំបានអានព័ត៌មាននេះរួចហើយ…..ខ្ញុំក៏ចង់ប្រាប់ដល់មហាជនឲ្យបាន ដឹងច្បាស់ថា រឿងនេះពុំមែនជាការពិតនោះឡើយ ហើយខ្ញុំក៏អត់ដែលបាន ដើរជាមួយនារីណាម្នាក់ នោះទេ "។

លោក នីកូ បានបន្តថា រឿងគេបាននិយាយថា លោកចេញដើរទៅក្រៅ ជាមួយនារីវ័យ ក្មេងកូនអ្នកមាន ទ្រព្យស្តុក គឺអត់ដែលធ្លាប់ កើតមានឡើង ចំពោះខ្លួនលោកនោះឡើយ តែបើលក្ខណៈជាមួយក្រុម គ្រួសាររបស់លោក គឺធ្លាប់មានម្តងម្កាល។ ម្យ៉ាងទៀតឥឡូវនេះ លោកក៏គ្មាន ពេលវេលាគ្រប់គ្រាន់ ដើម្បីដើរលេងទៅ ណាមកណានោះ ព្រោះមួយរយៈនេះ កំពុងរវល់ច្រើន។

ជាមួយគ្នានេះ តារាចម្រៀងស្ថិតក្នុងបេះដូងយុវវ័យ លោក នីកូ ក៏បានបដិសេធ ជុំវិញរឿង គេលួចបង្កើត Account Facebook ក្លែងក្លាយ ហើយយកឈ្មោះ និងរូបរបស់លោកទៅលេង ដោយមាន ឆ្លើយឆ្លងជាពាក្យសម្តីលក្ខណៈស្នេហា អូន បង នៅលើនោះ។ លោកបានបញ្ជាក់ថា ចំពោះ Account Facebook នេះ គឺពុំមែនជារបស់លោកផ្ទាល់ខ្លួននោះឡើយ។ ដូច្នេះសូមបងប្អូនទស្សនិកជន កុំមានការយល់ច្រឡំ ចំពោះរឿងនេះឲ្យសោះ។

លោក នីកូ គឺជាតារាចម្រៀងប្រុសមួយរូប ដែលមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ពិសេសពីសណាក់ស្រទាប់មិត្តៗយុវវ័យ ហើយក៏ជាអ្នកចម្រៀង មានឈ្មោះបោះសំឡេង ក្នុងចំណោមតារាល្បីផ្សេងដទៃទៀត ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ